ក្រូចថ្លុង កោះ​ប៉ែន ល្បីថាឆ្ងាញ់ហើយធម្មជាតិ​សុទ្ធ​១០០​ភាគរយម៉ង!!

0
1159

ខេត្តកំពង់ចាម​៖​​​ កោះ​ប៉ែន​​ ល្បីថាក្រូចថ្លុងឆ្ងាញ់​រហូតទាក់ចិត្ត​អ្នកដំណើរគ្រប់ៗគ្នា ហើយកោះនោះដែលមាន​ឆ្នេរ​ខ្សាច់​ធំ​ល្មម និង​មាន​រៀបចំ​ជា​រោង​ប្រក់​ស្បូវ កន្លែង​អង្គុយ​កំសាន្ត ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្រូបយក​ខ្ស​ល់​អាកាស​ដ៏​បរិសុទ្ធ និង គយគន់​ទេសភាព​ទន្លេ ព្រមទាំង​ទស្សនា​ស្ពាន​គី​ស្ស៊ូ​ណា​ផងដែរ​។

តែមុនទៅដល់កោះនេះភ្ញៀវទេសចរត្រូវឆ្លងកាត់​ស្ពាន​ឫស្សី​ដ៏​វែង​អន្លាយយើង​នឹង​ទៅ​ដល់​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

នៅ​លើ​កោះ​នេះ​ប្រជាជន​តែង​ដាំ​ក្រូចថ្លុង​ពីរ​ប្រភេទ​គឺ​ក្រូចថ្លុង​មាន​រសជាតិ​ជូរអែម និង​មួយ​ប្រភេទ​ទៀត​មាន​រសជាតិ​ផ្អែម ដែល​គេ​ល្បី​ថា​ឆ្ងាញ់​រហូត​ដល់​អ្នក​ភ្នំពេញ​តែង​មក​ទិញ​នៅ​ទី​នេះ។ ហើយ​បច្ចុប្បន្ន​ក្រូច​នៅ​លើ​កោះ​នេះ​អាច​ទទួល​បាន​ផល​គ្រប់​រដូវ ព្រោះ​គេ​ដាក់​ទឹកបាន​គ្រប់គ្រាន់ គ្រប់​ចម្ការ​ទាំងអស់។

សម្រាប់​តម្លៃ​ក្រូច​នៅ​ទី​នេះ​មិន​ថ្លៃ​ប៉ុន្មាន​ទេ គឺ​មាន​ត​ម្លែ ៣០០០៛ ៤០០០៛ និង​៥០០០៛ ក្នុង​មួយ​ផ្លែ ហើយ​មិន​មាន​ប្រើ​ជីគីមី ឬ បាញ់ថ្នាំ​គីមី​ឱ្យ​ឆាប់​ចេញ​ផ្លែ​នោះ​ទេ គឺ​ធម្មជាតិ​សុទ្ធ​១០០​ភាគរយ។