ធនាគារជាតិចេញផ្សាយក្រដាស់ប្រាក់២០០០០រៀលគំរូថ្មី ឲ្យចរាចរ និងប្រើប្រាស់ជាសាធារណៈហើយ

0
760

Image may contain: one or more peopleដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។

លក្ខណៈពិសេសនៃធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មីនេះមានទំហំបណ្តោយ ១៥៥មម និងទទឹង៧២មម ហើយពណ៌ចម្បងមានពណ៌ស៊ីជំពូ ពណ៌ផ្កាឈូក និងពណ៌ត្នោត។

Image may contain: text

នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបោះក្រដាស ២០០០០ រៀលនេះ បានតែពីរដងទេ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥មក គឺ ឆ្នាំ១៩៩៥ ពណ៌ក្រហម ឆ្នាំ២០០៨ គឺមានពណ៌ខៀវ។

Image may contain: one or more people and textNo automatic alt text available.Image may contain: 1 personNo automatic alt text available.

គួរជម្រាបផងដែរថា ការប្តូរគំរូក្រដាសប្រាក់ថ្មីនៅបរទេស ក៏ត្រូវបានគេធ្វើក្នុងរយៈពេលមួយសមស្របដែរ ដូចជា ប្រទេសសឹង្ហបូរី ថៃ រុស្សី ម៉ិកស៊ិក ម៉ាឡេស៊ី ជាដើម៕

No automatic alt text available.Image may contain: textImage may contain: text

 

អត្ថបទដោយ៖ Jimmy