ដំណឹងល្អ! នឹងមានពិព័រណ៍ផលិតផលសម្រាប់អ្នកម្ដាយ និងកុមារ ដ៏ធំដែលមានការលក់បញ្ចុះតម្លៃលើផលិតផល និងសេវាកម្មជាច្រើនមុខ រហូតដល់ ៥០% នៅមជ្ឈមណ្ឌលកម្សាន្ត និងអប់រំ ឃីដ ស៊ីធី ថ្ងៃទីសៅរ៍ ទី១២-១៣ និងថ្ងៃទី១៩-២០ ឧសភា ២០១៨ នេះ។
អ្នកចំណាយត្រឹមតែ៦ដុល្លារប៉ុណ្ណោះ នឹងFree ការលេងសកម្មភាពកម្សាន្តណាមួយក្នុងអគារ និងការពិនិត្យស្បែកមុខ ពិសេសទទួលបានផលិតផលពី SK Seven ភ្លាមៗ ព្រមទាំងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
- ការបញ្ចុះតម្លៃចាប់ពី១៥% ដល់ ៥០% លើផលិតផល និងសេវាកម្មផ្សេងៗ ពីក្រុមហ៊ុន Megabelle
- ការបញ្ចុះតម្លៃ ២០% លើផលិតផលទឹកអនាម័យ និងសាប៊ូដុសខ្លួនMalizia ពីក្រុមហ៊ុន SK Seven
- ការដាក់តាំងបង្ហាញ និងលក់បញ្ចុះតម្លៃលើសៀវភៅ ពីក្រុមហ៊ុនតារារះអាស៊ីអាគ្នេយ៍
- ការដាក់តាំងបង្ហាញ និងលក់បញ្ចុះតម្លៃទៅលើគ្រឿងអលង្ការច្នៃពីសំបកគ្រាប់ ពីហាង Angkor Bullet
- ការលេងផ្លុំប៉េងប៉ោងចម្រុះពណ៌ជាច្រើន
- គូររូប និងផាត់រូប ព្រមទាំងការសម្ដែងត្លុកកំប្លែង។
ទីតាំង៖ អគារលេខ ១៦២A (ក្បែរអគារ ៤២ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 070 42 80 83៕