កសិករ ជាង៩០​ភាគ​រយ​ ​​ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិ​កម្ម​

0
766

ភ្នំពេញៈ ​ខណៈ​កម្ពុជា​ជា​ប្រទេស​កសិ​កម្ម​ ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​នៅ​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ ​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ​ ២០១៧​។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​របស់​ក្រសួង​កសិ​កម្ម​។

ទិន្ន​ន័យ​បង្ហាញ ​ចំនួន​គ្រឿង​ចក្រ​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​កសិ​កម្ម​បាន​កើន​ឡើង​ពី​ជាង​​ ២,៨ ​លាន​គ្រឿង​នៅ​ឆ្នាំ ​២០១៣ ​រហូត​ដល់​ជាង​ ៣,២​ លាន​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៧​ ។

ទិន្ន​ន័យ​បង្ហាញ​ថា នៅឆ្នាំ​ ២០១៧ ការ​ភ្ជួរ​រាស់​ដោយ​ប្រើ​កម្លាំង​សត្វ​ពា​ហនៈ​មាន​តែ​៦​ភាគ​រយ​ប៉ុណ្ណោះ ​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​សរុប ​ជាង​ ៣,៤ ​លាន​ហិក​តា​ ខណៈ​ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​មាន​រហូត​ដល់​ ៩៤​ ភាគ​រយ​។

កសិ​កម្ម​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់​ៗផ្សេង​ទៀត​ ក្នុង​ការ​គាំទ្រ​ និង​ជា​ក្បាល​ម៉ា​ស៊ីន​​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​៕ ​