ខេត្តមណ្ឌលគិរី នឹង​មានព្រលាន​យន្តហោះខ្នាតតំបន់​ថ្មីមួយ

0
278

មណ្ឌលគិរី៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ដើម្បីឱ្យមានការសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចជាគោលការណ៍ ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី ដោយតម្រូវឱ្យក្រុមហ៊ុនទទួលរ៉ាប់រងលើចំណាយនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ ជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងភ្នំពេញ-ក្រុងបាវិត៕