អាជ្ញាធរខេត្តមណ្ឌលគិរី​នឹងបង្រៀនការ​ដាំដុះដំឡូងបារាំងដល់ប្រជាកសិករ

0
1658
អាជ្ញាធរខេត្តមណ្ឌលគិរីបង្រៀនការដាំដុះដំឡូងបារាំងដល់ប្រជាកសិករ

អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមបើកវគ្គបណ្តុះបណ្តាល ដាំដុះដំណាំដំឡូងបារាំង ដល់ប្រជាកសិករ ដើម្បី​ឲ្យពួក​គេ​មាន​បច្ចេកទេសដាំដុះត្រឹមត្រូវ ក្នុងការដំាដុះនិងទទួលបានទិន្ន ផលខ្ពស់ ដែលអាចរកចំណូលបានច្រើន។

លោកសុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសាទ ខេត្តមណ្ឌលគិរី បានប្រកាស ដល់ប្រជាកសិករ ដែល​មានបំណងចង់សិក្សា ពីបច្ចេកទេសដំាដុះដំណាំដំឡូងបារំាង អាចទាក់ ទងនៅ មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរីចាប់ពេលនេះទៅ ដើម្បីមានលទ្ធភាព បើកវគ្គបណ្តុះ បណ្តាលជាផ្លូវការនាពេលខាងមុខ។

លោកប្រធានមន្ទីរកសិកម្មក ខេត្តមណ្ឌលគិរីបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការឈាន ទៅ​បង្កើត​វគ្គ​បណ្តុះបណ្តាលនេះបាន បន្ទាប់ពីមន្ទីរកសិកម្មខេត្ត បានសហការជាមួយសាកលវិទ្យា ល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បានធ្វើការសិក្សា អំពីដំណាំដំឡូងបារាំង នៅក្នុងខេត្តមណ្ឌលគិរី រហូត​ទទួលបានជោគជ័យ។

លោកបន្តថា ដើម្បីឲ្យការបណ្តុះបណ្តាលទទួលបានជោគជ័យ មន្ទីរ កសិកម្ម និង​មហា​វិទ្យា​ល័យ​កសិកម្ម​ចំ​ការ​ដូង ត្រៀមបោះពុម្ភសៀវភៅផ្សព្វផ្សាយ ដែលណែនាំអំពី បច្ចេក ទេសដាំ ដំឡូងបារាំងនេះ ដល់​ប្រជាកសិករ។

យើងនិងធ្វើការណែនាំមួយក្នុងការដាំដុះដំណាំដំឡូងបារាំងនេះ ជាមួយនឹងសាលា យើងនិងចេញឆាប់ៗនេះ អំពីកិច្ចការ​ងារដាំដុះនេះ និងនីតិវិធីនៃការដាំ ដោយនឹងចេញ ជាឯកសារជាផ្លូវការនៅពេលខាងមុខ ហើយ​បើ​និយាយពីគុណភាពវិញ ពេលសាកញុំាទៅ អាចញុំាំបាន ហើយមិនចាញ់ ដំឡូងបារាំងនាំចូលនោះទេ ហើយ​ដំណាំនេះក៏មិនខុសពីដំណាំដ៏ទៃ ទេ ប្រសិនជាបងប្អូនណា ចាប់អារម្មណ៍ ក្នុងការដាំនេះ យើង​នឹង​ផ្តល់​វគ្គ​បណុះ​បណ្តាលជូនគាត់ ណែនាំបច្ចេកទេស ក្នុងការដាំនឹងថែទាំ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងសាទខេត្តមណ្ឌលគិរី បន្ថែមទៀតថា ដំណាំដំឡូង បារាំងនេះ អាច​ឲ្យប្រ​ជាកសិកររកប្រាក់ចំណូលបានខ្ពស់ ធ្វើឲ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង ដោយសារតែដំណាំ ប្រភេទ​​នេះងាយស្រួលដាំហើយអាចប្រមូលផលបានច្រើន។

គួរបញ្ជាក់ថា យោងតាមការពិសោធន៍រយៈពេលបីឆ្នាំកន្លងទៅនេះ ជាមួយដំឡូងបារាំ ជាង២០ពូជ គឺ​ទទួល​បានជោគជ័យ ចំនួន៦ពូជ ប៉ុណ្ណោះ ដែលអាចដាំដុះបាននៅក្នុង ខេត្ត មណ្ឌលគិរី ដោយក្នុង១ហិកតា ទទួល​បានទិន្នផល ចន្លោះ១៧-២០តោន នឹងលក់បាន តម្លៃ៤.០០០រៀល ក្នុង១គីឡូក្រាម ៕