​ម្ចាស់​មកុដបវរកញ្ញា Miss Planet International ២០១៩​ សន្យា​ផ្សាយ​ស្រូវ​កម្ពុជា​ទៅ​កាន់​ពិភពលោក​

0
1026

ក្រោយ​ក្លាយជា​ម្ចាស់​មកុដ​ដ៍ម​ហិមា​ជា​រាជ​នី​សម្រស់​បាន​លើ​ប្រទេស South Africa កញ្ញា​Wlonlaue Best ធ្វើ​ឲ្យ​អារម្មណ៍​កញ្ញា​មកុដ​ភព​ផែនដី​ពិភពលោក​រូប​នេះ​ដក់ចិត្ត​មក​លើ​កម្ពុជា​រហូត​សន្យា​ផ្សាយ​ពី​ផលិតផល​ស្រូវ​របស់​កម្ពុជា​ឲ​ល្បីឈ្មោះ​បន្ទាប់​ពី​នាង​បាន​ចុះ​ជួប​ផ្ទាល់​ពេល​កសិករ​ធ្វើ​ស្រូវ​។

កម្មវិធី​ប្រកួត​បវរកញ្ញា Miss Planet International 2019 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បញ្ចប់​ទៅ​ហើយ​កាលពី​រាត្រី​ថ្ងៃ​ទី​១ មិ​នា ឆ្នាំ​២០១៩​ក្នុង​នោះ​កញ្ញា​រី ចំណាន​កល្យាណ​តំណាង​កម្ពុជា​ឆ្លង​ចូល​ត្រឹម​ជុំ​១៦​នាក់​ចុង​ក្រោយ​និង​ជាប់​លេខ​១​ផ្នែក​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ល្អ​ដាច់​គេ​។

ជ័យ​លា​ភី​លេខ​១​បាន​ទៅ​លើ​ប្រទេស South Africa លេខ​២​ប្រទេស​ថៃ​កញ្ញា​ Marisa Phon thirst លេខ​៣​កញ្ញា​ម៉ា​ឡេ​សុ ​Viviana Lin Ak Winston លេខ​៤​ប្រទេស​Paraguay Nicole Cano លេខ​៥​ហ្វី​លី​ពី​ន កញ្ញា Nicole Vargas​។

ក្រោយ​ជាប់​លេខ​១​ខាង​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង ​និង​បន្ត​បេសកកម្ម​មួយ​ចំនួន​ទៀត​ក្នុង​ការងារ​របស់​ខ្លួន​ដូច​ជា ​ជួប​សំណេះសំណាល​ជាមួយ​មណ្ឌលកុមារ​កំព្រា​ជាដើម​។​ បើ​តាម​ការ​អះអាង​របស់​ម្ចាស់​មកុដ​បាន​បញ្ជាក់​នា​ កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣ មិ​នា ឆ្នាំ​២០១៩​មុន​នេះ ​នាង​បាន​ប្រាប់​ថា​នាង​បាន​មក​ដល់​កម្ពុជា​ក្រៅ​មាន​ភាព​អស្ចារ្យ លើ​ប្រាសាទអង្គរវត្ត​ និង​តំបន់​ផ្សេង​ទៀត​នាង​ពិតជា​សរសើរ​ពី​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​ផលិត​ចេញ​មក​គឺ​មាន​ភាព​ស្អាត​អនាម័យ​ល្អ​។​

បេសកកម្ម​របស់​នាង​ដើម្បី​កម្ពុជា​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ព្រមទាំង​អាហារ​នៅ​លើ​ពិភពលោក​។​ នាង​នឹង​បន្ត​ឲ​គេ​ដឹង​គេ​ស្គាល់​ប្រទេស​កម្ពុជា ​និង​ប្រទេស​នាង​ក៍​ដូច​ជា​ពិភពលោក​ទាំងមូល ​ហើយ​ចង់​និយាយ​នាង​ពិតជា​ចូល​ចិត្ត​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​មើលទៅ​អនាម័យ​ល្អ​៕