ក្រសួងទេសចរណ៍​លើកទឹកចិត្ត​ឲ្យ​ដាក់តាំង​ពិព័រណ៍​ក្អមឆ្នាំង​ក្នុង​ពិធីបុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង​ឆ្នាំនេះ

0
1042
Ministry of Tourism Encourages Exhibition clay pot at River Festival in Kampong Chhnang this Year

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជំ​រុញអោយ​អាជ្ញាធរខេត្ត​និង​សិប្បករ នាំយក​ក្អមឆ្នាំង​ដាក់តាំង​ពិព័រណ៍​ក្នុង​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ខាងមុខនេះ​ដើម្បី​បង្ហាញ​ពី​អត្ថ​សញ្ញាណ​ប្រពៃណី​របស់​ខេត្តកំពង់ឆ្នាំង​ទៅកាន់​ភ្ញៀវទេសចរ។

ឯកឧត្តម បញ្ជាក់ថា ផលិតផល​ក្អមឆ្នាំង​ជា​អត្តសញ្ញាណ​ដ៏​សំខាន់​របស់​ខេត្តកំពង់ឆ្នាំង ហើយ​វា​ជាការ​លើកស្ទួយ​វិស័យ​ដល់​សិប្បកម្ម​ក្អមឆ្នាំង​របស់​សហគមន៍​ក្អមឆ្នាំង​ដែល​បាន​នៅ​បន្ត​ប្រពៃណី​នេះ​តាំងពីដើមរ​ហួត​មក។

ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥នៅ​សាលាខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម​ថោង ខុន​បាន​ណែនាំ​ទៅកាន់​អនុគណៈកម្មការ ត្រូវ​ផ្ដល់​ស្ដង់​ពិព័រណ៍​ដល់​ពួកគេ​ចំនួន ៣ស្ដង់ ដើម្បីឱ្យ​ការតាំង​បង្ហាញ​ធំ​ទូលាយ​ព្រោះ​នៅក្នុង​បុណ្យ​ទន្លេ​ឆ្នាំនេះ ។

Ministry of Tourism Encourages Exhibition clay pot at River Festival in Kampong Chhnang this Year

ពិធីបុណ្យ​ទន្លេ​លើក​ទី៥នេះ នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍» នា​ថ្ងៃទី១៥ ១៦ ១៧ខែមីនា​ឆ្នាំ២០១៩អធិបតីភាព​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៕