មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំប្រជាពលរដ្ឋសម្អាតបរិស្ថានតាមស្ទឹងសិរីសោភ័ណ

0
787

ខេត្តបន្ទាយមានជ័យ៖ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ បានចុះផ្សព្វផ្សាយ និងដឹកនាំប្រជាពលរដ្ឋប្រមាណជាង១០០នាក់​ ​ធ្វើការសម្អាត​បរិស្ថានតាមបណ្តោយ មាត់ស្ទឹងសិរីសោភ័ណទាំងនៅលើគោក និងនៅលើទឹក។ សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងការ យល់ដឹងពីការធ្វើអនាម័យ សំអាតបរិស្ថាន និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

រូ​បភាព៖​​ Ministry of Environment
រូ​បភាព៖​​ Ministry of Environment

លោក យោ យឿម ប្រធានការិយាល័យគាំពារនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមអនុក្រឹត១១៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង និងសំរាម បានចែងថាចំពោះប្រជាពលរដ្ឋ ដែលធ្វើការចោលសំរាម ឬដុតសំរាម តាមសាធាណ:នឹងត្រូវពិន័យ ជាអន្តរការ។

រូ​បភាព៖​​ Ministry of Environment
រូ​បភាព៖​​ Ministry of Environment

លោកបន្តថា កន្លងមកដើម្បីឲ្យការគ្រប់គ្រងសំរាម សំណល់រឹង-សំណល់រាវបានល្អ មន្ទីរមានការសហការ ជាមួយអាជ្ញធរដែនដី និងដៃគូពាក់ព័ន្ធនានា។ ជាទិសដៅ រាជរដ្ឋាភិបាលតែងតែយកចិត្ត ទុកដាក់លើការ គ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ពីព្រោះការបំពុលបរិស្ថាននឹងធ្វើឱ្យជួប ប្រទះនូវបញ្ហាជាច្រើន ដូចសុខភាព សេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុជាដើម។

រូ​បភាព៖​​ Ministry of Environment
រូ​បភាព៖​​ Ministry of Environment

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានបញ្ជាក់ដែរថា គោលបំណងរបស់សាលាក្រុង គឺរៀបចំយុទ្ឋនាការនេះជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង ដែលអាចទាក់ទាញភ្ញៀវទេសចរ និងធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ៕

រូ​បភាព៖​​ Ministry of Environment
រូ​បភាព៖​​ Ministry of Environment