ក្រសួងបរិស្ថានធ្វើកំណាយសិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម នៅក្នុងតំបន់ការពារធម្មជាតិលំផាត់

0
510
ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើ ក្លាយជាថ្ម
ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម

រតនគិរី៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះធ្វើការសម្អាតទីតាំងសម្រាប់ធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ ចាប់ពីថ្ងៃទី២២ ខែតុលា និងបន្តរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមគាំទ្រពីលោកអភិបាលស្រុកលំផាត់ មេឃុំ មេភូមិ ប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និង កងកម្លាំងប្រដាប់អាវុធ។

ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម
ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម

ក្រុមការងាររៀបចំបានសម្អាតទីតាំង និងកន្លែងស្នាក់នៅជាបណ្តោះអាស្នន ដោយការចូលរួមការពារសន្តិសុខសុវត្ថិភាព ពីមន្រ្តីឧទ្យានុរក្ស។ ការអនុវត្តកំណាយឈើផូស៊ីល នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ហើយនិងមានការសែនព្រេនបែបបងប្អូនជនជាតិដើមភាគតិច ដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយ។ គោលបំណងនៃការធ្វើកំណាយ ដើម្បីសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារ និងអាចប្រែក្លាយតំបន់ នោះ ជាតំបន់ទេសចរណ៍បែបសិក្សាស្រាវជ្រាវដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍បង្កើនជីវភាពប្រជាពលរដ្ឋ។

ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម
ក្រសួងបរិស្ថានធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម

ក្រុមការងារ នាយកដ្នានតំបន់បេតិកភណ្ឌ បានធ្វើកំណាយស្រាវជ្រាវ ពីផូស៊ីលឈើដែលក្លាយជាថ្ម នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដោយមានការចូលរួមពី អ្នកបច្ចេកទេសពី រាជបណ្ឌិតសភាកម្ពុជា ក្រសួងវប្បធម៌ អ្នកស្រាវជ្រាវសត្វ អ្នកធរណីវិទ្យា ក្រុមការងារស្ម័គ្រចិត្ត និងមន្ត្រីឧទ្យានុរក្ស កាលពីថ្ងៃ២២ ខែតុលា បន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លទ្ធផលកំណាយផូស៊ីលឈើមួយដើមដែលនៅមានរូបរាងជាដើមឈើ បាន ប្រវែង១៣ម៉ែត្រ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើ ១៨ដើមទៀត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី