ខេត្តសៀមរាប ៖ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ល្ខោនស្បែកធំ ចាប់ផ្ដើមទទួលបានការគាំទ្របន្តិចម្ដងៗជាបន្តបន្ទាប់។ ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ន ចំនួននៃអ្នកគាំទ្រជួយទិញចម្លាក់ស្បែក និងសិស្សចូលរៀនបន្ថែមមានចំនួនច្រើនជាងមុន។ នេះបើតាមការបញ្ជាក់ពីលោក សេរី រតនា គ្រូបង្រៀនចម្លាក់ស្បែករយៈពេល១៥ឆ្នាំ នៅក្នុងខេត្តសៀមរាប។
ចំនួននៃការចូលរួមគាំទ្រទាំងរៀនសូត្រ និងជួយទិញចម្លាក់ស្បែកនេះ បានធ្វើឲ្យគ្រូបង្រៀនខាងលើ មានក្ដីសង្ឃឹមឡើងវិញថា ចម្លាក់ស្បែកនៅតែមានជីវិតបន្តដល់កូនចៅជំនាន់ក្រោយ។
លោកសេរី រតនា នៅក្នុងកិច្ចសម្ភាសជាមួយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ រំពឹងថា នឹងមានការគាំទ្ររៀនសូត្រ កាន់តែច្រើនជាងមុន៖