រំភើបណាស់! ល្ខោនខោលត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ផ្លូវការហើយ!

0
938

ល្ខោនខោល វត្ត ស្វាយ អណ្តែត (Lkhon Khol Wat Svay Andet) របស់ កម្ពុជា ត្រូវបាន ចុះ ក្នុង បញ្ជី បេតិកភណ្ឌ វប្បធម៌ អរូបី របស់ អង្គការ យូណេស្កូ ផ្លូវការ ហើយ នា អំឡុង នៃ សម័យប្រជុំ លើក ទី១៣នៃ គណៈកម្មាធិការ អន្តររដ្ឋាភិបាល សម្រាប់ ការថែរក្សា បេតិកភណ្ឌ វប្បធម៌ អរូបី នៅ មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស ម៉ូ រី ស នៅ ថ្ងៃទី២៨ ខែវិច្ឆិកា នេះ។ 

ល្ខោន ដ៏ ចំណាស់ របស់ ខ្មែរ មួយ នេះ ស្ថិតក្នុង ចំណោម បញ្ជី បេតិកភណ្ឌ អរូបី ដែល ត្រូវការ សង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូច បេតិកភណ្ឌ ផ្សេងទៀត ពី អាល់ ហ្សេ រី អា សែ បៃ ហ្ស ង់ អេ ហ្ស៊ី ប កេ ន យ៉ា ប៉ា គី ស្ថាន និង ស៊ី រី។

ល្ខោនខោល ជា ប្រភេទ ល្ខោន យ៉ាង ចំណាស់ មួយ ក្នុងចំណោម ទម្រង់ សិល្ប ទស្សនីយភាព នៅ កម្ពុជា ដែល មាននៅ ដើម សម័យអង្គរ។ គេ ជឿថា ល្ខោន ដែល ពាក់ មុខ ខ្មុក សំដែង នេះ កើតឡើង នា អំឡុង សតវត្ស ទី៩ ដោយ សំអាង លើ ចម្លាក់ នៅ ជញ្ជាំង ប្រាសាទអង្គរវត្ត។

យោងតាម សៀវភៅ «បញ្ជីសារពើភ័ណ្ឌ បេតិកភណ្ឌ វប្បធម៌ អរូបី កម្ពុជា» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បាន វិ វ ឌ្ឍ ចេញពី ល្ខោន ព្រះរាជ ទ្រ ព ទៅជា ល្ខោន ដែល សំដែង ដោយ មនុស្ស ប្រុស សុទ្ធ។

ល្ខោនខោល មាន សំដែង តែ រឿង រាមកេរ្តិ៍ ប៉ុណ្ណោះ ហើយ ការសំដែង មាន អមដោយ ពំនោល សាច់រឿង និង កំដរ ដោយ ភ្លេងពិណពាទ្យ។ កាលពីដើម ល្ខោនខោល មាន៦ក្រុម ប៉ុន្តែ បែកខ្ញែក គ្នា អស់ នៅ សម័យ សង្គ្រាម ហើយ ក្រុម ល្ខោនខោល វត្ត ស្វាយ អណ្តែត ជា ក្រុម តែមួយគត់ ដែល នៅ សេសសល់។

សហគមន៍ វត្ត ស្វាយ អណ្ដែត ដែល ស្ថិតក្នុង ភូមិ តា ស្គរ ឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្តកណ្តាល បាន ថែរក្សា ល្ខោនខោល និង បង្រៀន គ្នា ពីមួយ ជំនាន់ ទៅមួយ ជំនាន់ ពី គ្រូ ទៅ សិស្ស រួមទាំង ការសម្ដែង ទៅតាម ជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ សហ គម ន៍ ពេល ចូលឆ្នាំ ដើម្បី សិរី សួស្ដី និង សុំ ទឹកភ្លៀង ធ្វើស្រែ ចម្ការ នៅ ឆ្នាំ បន្ទាប់ និង កម្មវិធីផ្សេងៗទៀត។

កម្ពុជា បាន ស្នើសុំ ចុះបញ្ជី ល្ខោនខោល វត្ត ស្វាយ អណ្តែត កាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១។ ប្រតិភូ កម្ពុជា ដែល បាន ចូលរួម ក្នុងសម័យ ប្រជុំ លើក ទី១៣នៃ គណៈកម្មាធិការ អន្តររដ្ឋាភិបាល សម្រាប់ ការថែរក្សា បេតិកភណ្ឌ វប្បធម៌ អរូបី មាន លោកស្រី ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ លោក កេ ត សាផាន់ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ លោកស្រី Helen Jarvis និង លោក Teruo Jinnai ដែលជា ទីប្រឹក្សា រដ្ឋាភិបាល មន្ត្រី ជំនាញ និង តំណាង កម្ពុជា ប្រចាំ យូណេស្កូ ៥រូប ទៀត៕