កម្មវិធីប្រកួតរត់ប្រណាំងរើសសំរាមដំបូងបង្អស់នៅកម្ពុជា Green Race កាន់ខិតជិតមកដល់ហើយ គឺព្រឹកថ្ងៃសៅរ៍ ទី១២ ឧសភា ចុងសប្ដាហ៍នេះ។ មកដល់ពេលនេះមានអ្នកចុះ ឈ្មោះចូលរួមប្រមាណ ២០០នាក់ហើយ យើងសង្ឃឹមថានឹងមានការបន្តចុះឈ្មោះថែមទៀតរហូតដល់ថ្ងៃប្រកួតតែម្ដង។ នេះបើតាមការឲ្យដឹងពីអ្នកនាង Grace Smithក្រុមការងាររៀបចំកម្មវិធីនេះ។
ចាប់អារម្មណ៍? អាចចុះឈ្មោះចូលរួមដោយសេរី ឥតគិតថ្លៃ ឥឡូវនេះតាមរយ Facebook GoGreen Cambodia ឬ LLFitness។
អ្នកក៏អាចចុះឈ្មោះចូលរួមនៅថ្ងៃប្រកួតភ្លាមៗ នឹងកន្លែងបានដែរ មុនកម្មវិធីចាប់ផ្ដើម ៣០នាទី នៅតាមទីតាំង និងពេលវេលាដូចខាងក្រោយ៖
- ៦:៣០ព្រឹក Phnom Penh Climb ម្តុំទួលទំពូង ផ្ទះលេខ៣៤៥ ផ្លូវ ៤៦០
- ៧:១៥ ព្រឹក Farm to table ក្នុងសង្កាត់បឹងកេងកង ១ (BKK1) ផ្ទះលេខ ១៦ ផ្លូវ ៣៦០
- ៧: ៤៥ព្រឹក Chinese House ផ្លូវមាត់ទន្លេ ផ្ទះលេខ ៤៥ (ទល់មុខផែស្ងួតភ្នំពេញ)
- ត្រូវចងចាំថា នេះជាការរត់ប្រណាំងបែបលំហែអារម្មណ៍ សប្បាយៗ ដើម្បីទីក្រុងយើងស្អាត សុខភាពយើងល្អ។
ចំណុចសំខាន់ត្រូវត្រៀមដើម្បីចូលរួម Green Race មាន ៖
- អ្នករត់ត្រូវយកដបទឹក ឬ កំប៉ុងទឹកផ្ទាល់ខ្លួនមកប្រើ ក្រុមការងារជាអ្នកផ្ដល់ទឹកក្នុងពេលប្រកួត
- ស្គាល់ផ្លូវដែលត្រូវរត់ឲ្យបានច្បាស់ជាមុនសិន (download map & Pin)
- រយៈពេលត្រូវរត់ចន្លោះ ៣០ នាទី ទៅ ៤៥នាទី
- ស្រោមដៃ និងថង់ដាក់សំរាមនឹងផ្ដល់ដោយក្រុមការងារ GoGreen
- គួរត្រៀមអាហារសម្រន់ទុកញុំា ឬយកលុយតាមខ្លួនខ្លះដើម្បីងាយទិញរបស់ញុំាតាមផ្លូវ ក្នុងករណីឃ្លានជ្រុល
- អ្នករត់ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាបផ្ទាល់ខ្លួនដោយខ្លួនឯង
- សំរាមដែលត្រូវរើសជាប្រភេទ ផ្លាស្ទិក និងលោហៈ ជាជាងក្រដាស និងកាកសំណល់ដែលអាចរំលាយបាន
- រត់ក្នុងលឿនធម្មតារបស់អ្នក តែត្រូវយកចិត្តទុកដាក់រើសសំរាមឲ្យពេញថង់ទើបមានឱកាសឈ្នះ
- ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ដូចជាថ្លោះជើង ខ្យល់ជាប់ជាដើម សូមទាក់ទង 016 99 66 16 ៕
តោះ! មើលផែនទីផ្លូវត្រូវរត់ ពីទីណាដល់ណា ខាងក្រោម ៖