ផ្លូវតម្លៃ​៣៨​លាន​ដុល្លារក្នុង​ខេត្តបាត់ដំបង ដែល​ត​ភ្ជាប់​ពីស្រុក​រតនៈមណ្ឌល ដល់ស្រុក​សំឡូត ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ហើយ!

0
858

 

រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន

ខេត្តបាត់ដំបង ​៖ ផ្លូវ​លេខ ១៥៧៧ ប្រវែង ៥៨​គីឡូម៉ែត្រ នៅក្នុង​ខេត្តបាត់ដំបង ដែល​ត​ភ្ជាប់​ពី​ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ដល់​ឃុំ​សំឡូត ស្រុក​សំឡូត ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃទី​២​ខែមេសា​នេះ។​

បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការស្ថាបនា​ផ្លូវ​លេខ ១៥៧៧​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ៣៨,២ លាន​ដុល្លារ​អាមេរិក ដែលជា​កម្ចី​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ការចំណាយ​សម្រាប់​គម្រោង​នេះ រាប់បញ្ចូល​ទាំង​ការ​បោសសម្អាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ចំណាយ​ដោះស្រាយ​ផលប៉ះពាល់​។

​ផ្លូវ​នេះ​ត្រូវ​បើ​ប្រាស់​ពេលវេលា​សាងសង់​ចំនួន ២៣​ខែ ដែលមាន​ប្រវែង​សរុប​ជាង ៥១​គីឡូម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ​។ នេះ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​សំខាន់​មួយ សម្រាប់​ការតភ្ជាប់​តំបន់​ទំនាប​ខាងលើ និង​ភូមិភាគ​ខាងលិច ទៅ​ច្រកទ្វារ​៤០០ ព្រំប្រទល់​កម្ពុជា​-​ថៃ​៕