ភ្នំ​គូលែន នឹង​មាន​ផ្លូវ​ឡើង​ថ្មី​​ដែលមាន​ប្រវែង​វែង​ជាង​ផ្លូវ​សព្វ​ថ្ងៃ​ជិត ៣​ ដង​

0
2122

សៀមរាប៖ ផ្លូវ​ថ្មី​ ១ ​ខ្សែ​ឡើង​ភ្នំ​គូលែន នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប នៅ​ទិស​ខាង​កើត ដែល​បាន​ចំណាយ​ថវិកា ២២​ លាន​ដុល្លារ។

ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល
ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល

ផ្លូវ​ឡើង​ភ្នំ​គូលែន​ថ្មី​នេះ មាន​ប្រវែង ៣២​គីឡូ​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ ការ​កសាង​ផ្លូវ​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មក​ម៉្លេះ ហើយ​វា​នឹង​ត្រូវ​ប្រើពេល ៣​ឆ្នាំ​ទម្រាំ​កសាង​រួច​រាល់។ បច្ចុប្បន្ន ការ​កសាង​សម្រេច​បាន​ចម្ងាយ​ផ្លូវ ៩​គីឡូ​ម៉ែត្រ​ហើយ។

ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល
ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល

សូម​បញ្ជាក់​ថា៖ សព្វ​ថ្ងៃ ផ្លូវ​ឡើង​ភ្នំ​គូលែនចាស់មាន​ប្រវែង ១២ ​គីឡូ​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ នៅ​លើ​ភ្នំ​គូលែន មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង ៥០០​គ្រួសារ៕

ប្រភព៖ ដើមអម្ពិល