កូឡាឡាំពួររបស់ម៉ាឡេស៊ី ជាប់ជាទីក្រុងមានភ្ញៀវទេសចរមកលេងកម្សាន្តបំផុតលេខ៩ក្នុងលោក

0
1222

(ម៉ាឡេស៊ី)៖ ម៉ាឡេស៊ីជាប់ជាប្រទេសដែលជាគោលដៅទេសចរមកលេងកម្សាន្តច្រើនបំផុតលេខ៩លើលោក ក្នុងចំណោមបណ្តាប្រទេសទាំង១៤១ ខណៈប្រទេសនេះ ទទួលបានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តជាមធ្យមជាង២៥លាននាក់ ជារៀងរាល់ឆ្នាំ។​

ក្រសួងទេសចរណ៍ វប្បធម៌ និងសិល្បៈម៉ាឡេស៊ី បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេសមកលេងកម្សាន្តប្រទេសម៉ាឡេស៊ីមានចំនួនថយចុះបន្តិចកាលពីឆ្នាំ២០១៧ ប្រមាណ២៥.៩លាននាក់ ខណៈកាលពីឆ្នាំ២០១៦ ភ្ញៀវទេសចរមានចំនួនដល់ទៅ២៦.៨លាននាក់ឯណោះ។

លើសពីនេះ កាលពីឆ្នាំ២០១៧កន្លងទៅ គ្រាន់តែទីក្រុងកូឡាឡាំពូរមួយ អាចអូសបានភ្ញៀវទេសចរមកលេងកម្សាន្តជាង១២លាននាក់ ធ្វើឲ្យទីក្រុងបណ្តុំដោយអាគារខ្ពស់ៗ និងមានអាគារភ្លោះដ៏ល្បីមួយនេះ ជាប់ជាទីក្រុងដែលមានភ្ញៀវទេសចរមកលេងច្រើនបំផុតលេខ៩ក្នុងលោក ខណៈទីក្រុងបាងកកប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ មានភ្ញៀវទេសចរបរទេសទៅលេងជាង២០.២លាននាក់ តាមពីក្រោយដោយទីក្រុងឡុដ៏របស់អង់គ្លេសជាប់ចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរទៅលេងកម្សាន្តប្រមាណ២០លាននាក់។

គួរជម្រាបផងដែរថា ប្រជាជនម៉ាឡេស៊ីសរុបមានចំនួនជាង៣២លាននាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យមប្រមាណជាង១ម៉ឺនដុល្លារអាមេរិកក្នុង១នាក់៕

 

អត្ថបទដោយ៖ Cambotrips