ប្រវត្ដិ «ក្រមាខ្មែរ»

0
2702

ភ្នំពេញ៖ តើអ្នកដឹងទេថា “ក្រមា” ក្លាយជាអត្តសញ្ញាណខ្មែរតំាងពីពេលណា? ហើយ មាន ប្រវត្តិ យ៉ាង ដូច ម្តេច?

ប្រជាជនកម្ពុជា មានទម្លាប់ស្លៀកពាក់ប្រពៃណី ជាមួយនឹងកន្សែងរុំដែលត្បាញ ចេញពីអំបោះ មាន ក្រឡា ខ្វែង ហៅថា “ក្រមា”។ ក្រមា បានក្លាយ ជាអត្តសញ្ញាណ នៃសម្លៀក បំពាក់ ខ្មែរចាប់ តាំង ពីសតវត្ស រ៍ ទីមួយនៃរជ្ជកាលព្រះបាតហ៊ុន ទៀន (Hun Tean) តែទោះបីជាយ៉ាងណាក៏ដោយ គេពុំ បាន ដឹងច្បាស់ពីពេលវេលាជាក់លាក់ដែល ក្រមាចាប់ផ្តើមមាន ប្រជាប្រិយភាព នៅគ្រប់ កន្លែង នោះ ទេ។

ស្ត្រីខ្មែរ តែងតែនិយមប្រើប្រាស់ក្រមាពាក់ពីក្រោមមួកស្លឹងដែលមានរាងជាសាជី ដើម្បីការពារកំដៅ ព្រះអាទិត្យ នៅពេល ធ្វើស្រែចំការ។ “ក្រមា” គឺអត្តសញ្ញាណមួយដែលធ្វើឲ្យ ជនជាតិខ្មែរ មាន លក្ខ ណៈ ខុសប្លែកពី ជនជាតិថៃ វៀតណាម និងឡាវ ដែលជាប្រទេសជិតខាង ផងដែរ។

កន្សែងរុំដែលត្បាញចេញពីអំបោះមានក្រឡាខ្វែងនេះ ត្រូវបានប្រើប្រាស់ ក្នុងគោល បំណងផ្សេងៗរួម មានដូចជា ការប្រើប្រាស់ជាការលម្អផ្សេងៗ ការពារកំដៅព្រះអាទិត្យ ជាជំនួយ(ជើងអ្នក)នៅពេលឡើងដើមឈើ ជាអង្រឹងក្មេង ជាកន្សែងជូតខ្លួន ឬប្រើធ្វើជាសារ៉ុងស្លៀក។

ក្រមា ក៏អាច បត់ជារាងកូនតុក្តាសម្រាប់ក្មេងតូចៗលេងផងដែរ។ នៅរបបខ្មែរក្រហម ប្រជានជន កម្ពុជាត្រូវបង្ខំឲ្យប្រើប្រាស់ក្រមាគ្រប់ៗគ្នា។

កំណាព្យ

នេះ នឹង ថ្លា ថ្លែង ចែង ចរចា ……………ស្តី ពី ក្រមា សូត្រ អំបោះ

ក្រឡា ចត្រង្គ ពណ៌ ល្អ ស្រស់ ………..កូន ខ្មែរ ស្រណោះ គេង អង្រឹង។

កូន ប្រុស កូន ស្រី លេង ជា ក្រុម ………ធ្វើ កូន ក្រមុំ ក្រមា នឹង

ពេល ងូត ទឹក ស្រះ អូរ ឬ ស្ទឹង …………..ពុក ម៉ែ ស្ទុះ វឹង យក មក ផ្លាស់។

ផល ពី ក្រមា ប្រើ សព្វ គ្រប់ ……………..បក់ មូស ដណ្តប់ ប្រពៃ ណាស់

ប្រើ បាន ទាំង ក្មេង បាន ទាំ ងចាស់ ……ជួន ជា ពក ប៉ះ ផ្សះ ផ្លុំ ស្អំ។

នារី ផ្លាស់ អាវ តែង ចង ពុង ……………..ស្រី ស្រស់ ឆោម យង់ ទ្រង់ សក្តិ សម

ការ កេរ្តិ៍ ជា ស្រី ស្រស់ ឧត្តម …………….ពេល ការងារ ខំ ជា ឈ្នួត ក្បាល។

ថ្ងៃ ក្តៅ ម្តេច ក្តី យើង ទទូរ ………………..ដើរ ឆាប់ ដើរ យូរ ល្អ ត្រកាល

ពេល ខ្លះ ស្រី ទូល ធ្ងន់ ឬ ស្រាល ……….ក្រមា ទ្រាប់ ក្បាល ជា រង្វេល។

ជួន ជា សម្រាន្ត ប្រាណ ផ្ទាល់ ក្តារ ……..យើង ក្រាល ក្រមា ជួស កន្ទេល

ខ្វះ ខ្នើយ បត់ កើយ គេង លក់ រេល …….ប្រើ បាន គ្រប់ ពេល គ្មាន ខ្វល់ អ្វី ។

ពេល ក្មេង តូច ធំ ជុំ អ៊ូអរ …………………បាយ ឡុក បាយ ឡ ទាំង ប្រុស ស្រី

ក្រមា ត្រកួត ធ្វើ ខ្សែ តី …………………..ប្រមោយ ដំរី លេង សប្បាយ។

ក្រមា ធ្វើ ឈូង លាក់ កន្សែង …………..លេង ចាប់ កូន ខ្លែង សើច ក្អាក ក្អាយ

ពេល ណា ងូត ទឹក ហែល ជិត ឆ្ងាយ …..ក្រមា បាន ក្លាយ ពោង បណ្តែត។

ចង ក្បិន ក្រមា ឡើង ដើម ឈើ ………..ដូង ត្នោត លូត លើ ខ្ពស់ រាប់ ម៉ែត្រ

ក្រមា ប្រើ បាន ទាំ ងក្រុង ខេត្ត …………ប្រយោជន៍ ហួស ហេតុ ថ្លែង ពុំ បាន។

បត់ ចង ធ្វើ អាវ អោយ កូន ចៅ …………ពេល ណា ស្អុះ ក្តៅ អស់ អង្គ ប្រាណ

បក់ ជំនួស ផ្លិត យ៉ាង ចំណាន ………..នៅ គ្រប់ សន្តាន ខ្មែរ តែង ប្រើ។

ចង ជា ទន្លីង ឡើង ដូង ត្នោត ………….ទាប ខ្ពស់ ម្តេច សោត សឹង ប្រសើរ

ជៀស វាង គ្រោះ ថ្នាក់ បាន គ្រាន់ បើ ….ដល់ ដី ចុះ ដើរ យក បង់ ក។

ទម្លាប់ ខ្មែរ យើង មក យូរ យារ …………ចូល វត្ត ពានា ស្រស់ បវរ

ទាំង ក្រមា សូត្រ អំបោះ ស …………….កូន ចៅ ប្រើ ត ផៅ សន្តាន។

ចង្កេះ បុរស ចង ក្រមា ………………….ងាយ ធ្វើ កិច្ច ការ ជុំ វិញ ប្រាណ

មិន ទើស មិន ទាស់ នាំ រំខាន ………….ការងារ ប៉ុន្មាន តែង បាន ផល។

គំនូរ ចម្លាក់ ឆ្លាក់ លើ ថ្ម …………………ញើស ហូរ ម្តេច ក៏ មិន អែក អល់

ក្រមា ជូត ញើស គ្មាន សេស សល់ ……កូន ខ្មែរ មិន ខ្វល់ ទុក ជាប់ ប្រាណ។

ក្រមា ចង ថ្នក់ ដក់ បន្លែ …………………អ្នក ចំការ ស្រែ មិន ដែល ខាន

ចង ថ្នក់ ជាយ ពីរ ម្ខាង តាម បាន ………ទម្លាប់ សន្តាន ដូច គ្នា ដែរ។

ថ្ងៃ មាន កំដៅ ក្តៅ ចែង ចាំង …………..ក្រមា ចង បាំ ង អោយ មាស ស្នេហ៍

បាន ម្លប់ អោយ កូន ទាំង ពុក ម៉ែ ………ធ្វើ ចំការ ស្រែ តាម ត្រូវ ការ។

ពេល ធ្វើ ដំណើរ ដើរ ស្រុក ឆ្ងាយ ……..សំពាយ ជាប់ កាយ ទាំង យាយ តា

ខោ អាវ សំពត់ វេច ក្រមា ……………….ជា រឿង ធម្មតា តាម ក្រ មាន។

ពេល ដាច់ស ង្វែង ចូល ព្រៃ ជ្រៅ ……..គ្មាន ឆ្នាំង ជាប់ ទៅ ពេល ពោះ ឃ្លាន

ក្រមា ដំា បាយ បាន ត្រូវ រៀន ………….ក្រមា ធនធាន ខ្មែរ ប្រពៃ៕