សណ្ឋាគារនៅកោះសង្សារដំបូលប្រកស្បូវសោះ តែមួយយប់តម្លៃរជាង១៥០០ដុល្លារ

0
2022

កំពង់សោម៖ កោះ​សង្សា ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រជុំ​កោះរុង​ (Koh Rong) និង​ដែល​អាច​ធ្វើដំណើរ​តាម​ទូក​រយៈពេល​តែ ៣០ នាទី​ប៉ុណ្ណោះ​ពីក្រុង​ព្រះសីហនុ មាន​វីឡា​សរុប​ទាំងអស់​ចំនួន២៧ ដែល​មានតម្លៃ​ថ្លៃ​ដូច​មាស ទោះបី​ជា​សម្ភារៈ​សាងសង់​វីឡា​ទាំងនេះភាគច្រើន​ត្រូវបាន​គេយកស្បូវ និងឈើ​នៅក្នុងការ​សាងសង់​។ តែបើចង់កក់បន្ទប់ស្នាក់នៅសម្រាប់ខែធ្នូខាងមុខនេះ នោះ​អ្នកអាចនឹងចំណាយរហូតដល់ជាង ១៥០០ដុល្លារឯនោះ។

បើតាម​ការឲ្យដឹង​ពីអ្នក​ស្រី អាន់ ធីតា នាយករង​នៅ​ក្រុមហ៊ុន CBRE ដែល​មាន​សាខា​នៅ​កម្ពុជា ធ្លាប់បានប្រាប់ Business Cambodia ថា ទីនោះក្រៅពីអាចជួលសម្រាប់ស្នាក់នៅ គេក៏អាចទិញវិទ្បានៅកោះនោះ ហើយចំពោះ​តម្លៃ​វិញ គឺ​ចាប់​ពី ៦០០ ០០០ ដល់ ១ លានដុល្លារ​សហរដ្ឋ​អាមេរិក។

ដោយឡែក ចំពោះ​ប្រភេទ​វីឡា​ដូច​ជា Jungle Villa អាច​មាន​តម្លៃ​ដល់​ទៅ ១,៥ លាន​ដុល្លារ និង​ប្រភេទ​វីឡា Royal Villa ដែលអាច​មានតម្លៃ​ដល់​ទៅ ២ លានដុល្លារ។ មែនទែន​ទៅ តម្លៃ​ដ៏ថ្លៃ​បែបនេះ​នៃ​ផ្ទះ​វីឡា​នៅ​កោះ​សង្សារ គឺ​មិនមែន​ដោយ​សារតែ​សម្ភារៈ​សាងសង់​ទេ តែអាច​ដោយសារ​តែ​ទីកន្លែង​​ធម្មជាតិ​ដ៍ស្រស់​បំព្រង​នៅទី​នោះ ដែល​ធ្វើឲ្យ​អ្នករស់​នៅទីនោះ​ទទួល​បាន​ភាព​រីករាយ​នៅ​ក្នុង​ជីវិតឯកជនគ្មានការរំខាន។

តម្លៃអចលនទ្រព្យថ្លែនេះ គឺដោយសារតែ វិទ្បាទាំងនោះត្រូវបានកសាងទ្បើងដោយប្រើ សម្ភារៈ​សំណង់​ធម្មជាតិ ច្រើន និងបំពាក់ឧបករណ៍ បច្ចេកវិទ្យា ទំនើបៗទាន់សម័យសម្រាប់អ្នកមកសម្រាក ជាការងារ​ផង និង កំសាន្តផង។ អ្វីដែលពិសេសបំផុតនោះ គឺការ មើលចេញ​ពីបន្ទប់​វិទ្យា​សណ្ឋាគារ​នោះ​ទៅ អ្នកនឹងឃើញទេសភាពដ៏ស្អាតនៃមហាសមុទ្រ ចំណុចនេះ ហើយ ដែលធ្វើ​ឲ្យសណ្ឋាគារ​នេះ​មាន​តម្លៃថ្លែខ្លាំង។

គួរ​បញ្ជាក់​ថា កោះសង្សារ​បាន​ទទួល​រង្វាន់ Best Villa Development នៅ​អាស៊ី​អាគ្នេយ៍ ​គឺ​ជា​លើក​ដំបូង ដែល​កម្ពុជា​បានទទួល​រង្វាន់​បែបនេះ ហើយ​នាពេល​បច្ចុប្បន្ន កោះ​នៅភាគខាង​​ត្បូង​មួយនេះ​ត្រូវបាន​គេដាក់​បញ្ចូល​ជាផ្លូវការ​ហើយ​នៅលើ​ផែនទី។ កោះសង្សារ​នេះ ត្រូវ​បាន​​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​សាងសង់ Luxury Property Developer Brocon៕