ស្ពាន​កោះ​ប៉ែន ដែលចំណាយ​ទឹកប្រាក់​អស់​ ១៣​លាន​ដុល្លារ​ ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវការហើយ

0
767

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​ស្ពាន​កោះ​ប៉ែន​ថ្មី ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដ៏​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ជំនួស​ការឆ្លង​«​ទូកដរ​»​។ ស្ពាន​កោះ​ប៉ែន ត្រូវបាន​រដ្ឋាភិបាល ចំណាយ​ថវិកា​សាសង​ក្នុង​ទំហំ​១៣​លាន​ដុល្លារ​អាមេរិក​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន នៅ​ព្រឹក​ថ្ងៃទី​១៤ មីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ទឹកប្រាក់​១៣​លាន​ដុល្លារ​នេះ សាងសង​ស្ពាន​កោះ​ប៉ែន​នេះ ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល ដោយ​ពុំមាន​ជំនួយ​បរទេស​នោះទេ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការកសាង​ស្ពាន​នេះ​ឡើង ដើម្បី​កាត់បន្ថយ​ភាពលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន​ក្នុង​ការឆ្លង​ទូកដ​។  « ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ ឬ​អ្នកមាន​ជំងឺ ពិតជា​ពិបាក​ណាស់​ព្រោះ​គ្មាន​ចម្បង​ទូកដ​សម្រាប់​ឆ្លងកាត់​ពេលយប់​នេះ​ទេ​។ យើង​ផ្គុំ​គ្រឿងចក្រ​យើង យើង​មាន​ដើមទុន និង​មាន​ក្រុម​ប​ចេ្ច​ក​ទេស យើង​មិនមាន​ជំនួយ​ពី​បរទេស​នោះទេ នេះ​ជា​មោទកភាព​ណាស់​របស់​ប្រទេស​កម្ពុជា ដើម្បី​សា្ថ​ប​នា​ស្ពាន​មួយ​នេះ​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​។

ស្ពាន​កោះ​ប៉ែន ត្រូវបាន​កងកម្លាំង​វិស្វកម្ម​ក្រសួងការពារជាតិ ចាប់ផ្តើម​សាងសង់​កាលពី​ខែឧសភា ឆ្នាំ​២០១១ មក​ម្លេះ​។ ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ៧៧៩​ម៉ែត្រ ទទឹង ៩,២​ម៉ែត្រ និង​កម្ពស់​ពី ២៣ ទៅ ២៤​ម៉ែត្រ ដែល​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ទៅកាន់​កោះកំពង់ត្រុំ ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​៕