«កោះមូល ឬកោះកុងក្រៅ» ជាកោះដែលធំជាងគេបង្អស់នៅប្រទេសកម្ពុជា

0
2777

 

កោះកុង៖ កោះមូល ឬហៅថា កោះកុងក្រៅ ជាកោះដែលធំជាងគេបង្អស់នៅប្រទេសកម្ពុជា ហើយ​ជាកោះ​ដែលមានសម្រស់ស្អាត ផុសនៅកណ្ដាលផ្ទៃមហាសាគរ និងមានទឹកថ្លាពណ៌ខៀវស្រងាត់។

មានឆ្នេខ្សាច់ពណ៌សថ្លាវែងឆ្ងាយជាប់ជាមួយផ្ទាំងថ្មធំតូច ដុះអមជាប់ជាមួយវាលខ្សាច់ រួម​ជាមួយ​ក្លិន​ផ្កា​ឈើព្រៃនៅជុំជិតទីនេះ ដែលតែធ្វើឲ្យការមកកម្សាន្តនៅកោះមូលរិតតែមានសោភ័ណភាពល្អ និង​ទទួល​បាន​ផាសុកភាពបន្ថែមទៀត។

កោះមូល មានបណ្ដោយ២២ គីឡូម៉ែត្រ ទទឹង ៧គីឡូម៉ែត្រ ស្ថិតនៅស្រុកគិរីសាគរ មាន​ចម្ងាយ​២៤គីឡូ​ម៉ែត្រពីទីរួមខេត្ត។

នៅតំបន់នេះ មានកូនភ្នំំជាច្រើនដែលពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង និង​មាន​កន្លែង​ទឹកធ្លាក់ចំនួន១០កន្លែង មានឆ្នេរសម្រាប់កម្សាន្តមុជទឹកសមុទ្រចំនួន៦កន្លែង ហើយ​ពិសេស​ជាងនេះ ទៅទៀត នៅទីនេះក៏មានការបង្ហាញត្រីដូហ្វីនដែលជាថនិកសត្វ មាន​បញ្ញា​ជាង​សត្វ​ដទៃ ផងដែរ ដូចជានៅពេលព្រឹកចាប់ពីម៉ោង៩ រហូតដល់ម៉ោង១០,៣០នាទី និងពេល​រសៀល​ចាប់​ពីម៉ោង៥ រហូតដល់ម៉ោង៧,៣០នាទីយប់។

ជាមួយការមកកម្សាន្តទីនេះ ភ្ញៀវគ្រប់រូបនឹងអាចមុជទឹកលេងកម្សាន្តជាជាមួយទឹកធ្លាក់ដែលហូរចុះ ទៅសមុទ្រ តាមជ្រលងភ្នំធំតូច កាត់ប្រទាក់ក្រលាដែលអ្នកស្រុកទីនេះច្រើនហៅថា អាល់​ហ្ស៊ែន​ជាតំបន់​មួយ​ដែលមានទឹកសាបហូរពីលើទឹកសមុទ្រ។

មានសត្វព្រៃច្រើនចម្រុះគ្នា មានត្រីទឹកសាប ទឹកប្រៃជាច្រើន។ រឹតតែពិសេស​ទៅទៀត​ តំបន់មួយនេះ សម្បូរ​​ទៅដោយ​សត្វ​សមុទ្រ​ធម្ម​ជាតិ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ការ​នេសាទ​បាន​ថ្មីៗ​សម្រាប់​ជាម្ហូបអាហារដ៏មានជារស។

សម្រាប់ការកម្សាន្តនៅជិតៗនេះ គេក៏អាចជិះទូកកម្សាន្តប្រជុំកោះនៅទីនេះ មានដូចជាកោះស្ដេច កោះខ្មោច កោះអណ្ដើក កោះក្រសា ពយជប៉ុន ដែលសុទ្ធជាកន្លែងកម្សាន្តដ៏មានផាសុកភាព។ អ្នក​ក៏អាច​កម្សាន្ដ​នៅបាតសមុទ្របានដែរ ដោយការមុជទឹកទស្សនាផ្កាថ្ម និង​ត្រីដ៏​ច្រើន​សន្ធឹ​កសន្ធាប់​ព្រោះ​ជា​កន្លែងដែលក្រសួងជលផលភិរក្សសម្រាប់ត្រីសមុទ្រគ្រប់ប្រភេទពងកូន រួម​ជាមួយ​សម្រស់​កោង​កាង​ជាប់​មាត់​ទឹកពណ៌បៃតងស្រងាត់លាយឡជាមួយដើមដូងខ្ពស់ទាបទេទៅទឹកសមុទ្រ៕