សក្តានុពល​ទេសចរណ៍​នៃ​ខេត្តកោះកុង

0
1245

 

កោះកុង៖ ជា​ខេត្ត​មួយ​នៅជាប់​ឆ្នេរសមុទ្រ ស្ថិតនៅ​ភាគ​និរតី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ខេត្តកោះកុង មាន​ព្រំ​ប្រទល់​​ខាងជើង​ជាប់​នឹង​ខេត្តពោធិ៍សាត់ ខាងកើត​ជាប់​នឹង​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ខាងត្បូង​និង​​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ។

ខេត្តកោះកុង មាន​ចម្ងាយ២៧១គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ៤និង៤៨ កាត់​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។

ខេត្តកោះកុង មាន​ផ្ទៃដី១១.១៦០គីឡូម៉ែត្រ​ការេ ជាប់​លំដាប់​ទី៦បណ្តា​ផ្ទៃដី​នៃ​រាជធានី​ខេត្ត​ទាំង២។ កោះកុង មាន​ក្រុង​ខេមរភូមិន្ទ និង​ឆ្នេរសមុទ្រ​ប្រវែង៣៣៤គីឡូម៉ែត្រ។

ខេត្តកោះកុង ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ បណ្តា​ខេត្ត​ទាំង​បួន​តាម​ឆ្នេរសមុទ្រ​កម្ពុជា ដែលជា​តារា​រះ​នា​ទិសនិរតី។ ខេត្ត​នេះ មើលទៅ​ដូច​ឋានសួគ៌​លើដី។

មនុស្សម្នា​និង​ទេសចរ​ជាច្រើន ពិតជា​ចាប់ចិត្ត​ក្រៃលែង​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង សម​ដូច​ពាក្យពេចន៍​ចួន​នៃ​ចម្រៀង​ដ៏​ល្បី “សម្រស់​កោះកុង” ដែល​បកស្រាយ​ដោយ​លោក ស៊ីន ស៊ី​សាមុត និង “ឆ្នេរ​ខ្សាច់​កោះកុង” ដែល​បកស្រាយ​ដោយ​លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី ប៉ែន រ៉​ន។

នៅ​ចុង​សប្តាហ៍​ឬ​វិស្សមកាល លោកអ្នក​គួរ​ឆ្លៀតឱកាស​ធ្វើដំណើរ​ទៅ​ខេត្តកោះកុង ដើម្បី​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ចេតិយ​ឃុន​ឆាង-ឃុន​ផែន ឆ្នេរ​ប៉ាក់​ខ្លង រមណីយដ្ឋាន​ធម្មជាតិ​ពាម​ក្រសោប រមណីយដ្ឋាន​ចាំ​យាម រមណីយដ្ឋាន​ក្បាលឆាយ រមណីយដ្ឋាន​ម៉ា​រី​ណា រមណីយដ្ឋាន​ទឹកធ្លាក់​តា​តៃ ផ្ទះសម្នាក់​មាត់​ស្ទឹង​តា​តៃ ផ្ទះ​អណ្តែត​តាម​ដងស្ទឹង​តា​តៃ រមណីយដ្ឋាន​អេកូ​ទេសចរណ៍​អា​រ៉ែ​ង រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ជី​ផាត រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ ឧទ្យាន​ជាតិ​បទុម​សាគរ កោះ​ស្តេច កោះ​ស្មាច់ កោះ​មូល កោះ​កាពិ កោះ​រីករាយ កោះ​ឆាន់ កោះ​អណ្ដើក កោះ​អំពិល​តូច កោះ​អំពិល​ធំ និង​ផ្សារ​ដងទង់។ ពេលទៅដល់​ទីនោះ កុំ​ភ្លេច​ចូលរួម​អភិវឌ្ឍ​សហគមន៍​អេកូ​ទេសចរណ៍ និង​អភិរក្ស​បរិស្ថាន។