តិចអត់ស្គាល់! ឆ្នេរចាំយាមខេត្តកោះកុងយើងហ្នឹងមិនមែនស្រុកគេទេ !

0
1447

កោះកុងៈ ចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរ  នៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានទៅ ដល់តំបន់មាត់សមុទ្រមួយនេះ ។

ចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរ  នៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានទៅដល់តំបន់មាត់សមុទ្រមួយនេះ ។

Koh Kong tourism side

ឆ្នេរ ខ្សាច់ ចាំ យាមស្ថិតនៅក្នុងទឹកដី ឃុំ ប៉ាក់ ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដែលមាន ចម្ងាយ ជាង ១០គី ឡូ ម៉ែត ពី ទី ក្រុងខេមរភូមិន្ទ នៅជាប់ នឹង ព្រំដែន ថៃ។ ឆ្នេរនេះត្រូវបាន ធ្វើ ការអភិវឌ្ឍ ន៍ តាំងពី ឆ្នាំ ១៩៩៧មកម្ល៉េះ។

ក្រោយពីទទួលបានការអភិវឌ្ឈន៍ទាំងផ្លូវថ្នល់ និង សួនឧទ្យានានា សម្រស់ឆ្នេរ ខ្សាច់ ចាំ យាមបាន កែប្រែមុខ មាត់ថ្មី ធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ហើយ បាន ក្លាយ ជារមណីយដ្ឋាន ដ៏ពេញ និយម ពីសំណាក់ ភ្ញៀវជាតិ និង អន្តរជាតិនៅក្នុងខេត្តកោះកុង ៕