កោះកុងៈ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៤ម៉ឺន ២ពាន់នាក់ បានមកលេងកម្សន្តតាមរមណីយដ្ឋានធម្មជាតិស្រស់ត្រកាលសំខាន់ៗនៅខេត្តកោះកុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយឡែកស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់វិញ គឺដំណើរការល្អប្រសើរទេ។
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសាភ្ញៀវទេសចរជាតិនិងបរទេសមិនតិចជាង៤ម៉ឺន២ពាន់ទេដែលបានសម្រុកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅក្នុងខេត្តកោះកុងតាមតំបន់រមណីយដ្ឋានធម្មជាតិនិងតំបន់អេកូទេសចរ។ក្នុងនោះអ្នកទេសចរជាតិមានចំនួន៣ម៉ឺននាក់កើន៣ម៉ឺន៩ពាន់និងភ្ញៀវទេសចរបរទេសវិញមានចំនួន១ម៉ឺន២ពាន់កើនឡើង៣ពាន់៩រយ។
លោក សុខ ចាន់គ្រឹស្នា អនុប្រធានមន្ទីរទេសចរខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា នេះថា ចំនួនអ្នកទេសចរឆ្នាំនេះ កើនជិត៨ពាន់នាក់ឯណោះ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។ រមណីយដ្ឋានធម្មជាតិដែលភ្ញៀវទេសចរទៅលេងកម្សាន្ត ជាច្រើនជាងគេនៅតាម ទឹកជ្រោះតាតៃ រមណីយដ្ឋានធម្មជាតិព្រៃកោងកាងពាមក្រសោប និងឆ្នេរសមុទ្រប៉ាក់ខ្លង ជាដើម។
លោកចាន់គ្រឹស្នាមូលហេតុធ្វើឱ្យអ្នកទេសចរបន្តមកលេងតាមរមយីណដ្ឋានធម្មជាតិនៅកោះកុងពីព្រោះផ្លូវជាតិលេខ៤៨មានស្ថានភាពស្អាតល្អងាយស្រួលធ្វើដំណើរអាកាសធាតុផ្តល់អំណោយច្រើន ថ្ងៃឈប់សម្រាកក៏មានពេលវែងគួរសម និងការរៀបចំសង្ក្រាន្តឆ្នាំថ្មីទៀតផង។
លោក សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង ក៏លើកឡើងពីបញ្ហាសុខសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាននិងអនាម័យដែរថាមានភាពប្រសើរជាធម្មតាទេពុំកើតមានបាតុភូតអាក្រក់ណាមួយគួរឱ្យកត់សម្គាល់ឡើយដោយកម្លាំងសមត្ថកិច្ចបង្កើនការពារតាមគោលដៅ។ក្រោយការហូបចុកឬលក់ដូររួចរាល់ពលរដ្ឋនាំគ្នាវេចខ្ចប់សំរាមយកទៅបោះចោលក្នុងធុងបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងតម្លៃសេវាកម្មស្នាក់នៅនិងហូបចុកវិញមានម្ចាស់ទីតាំងសណ្ឋាគារផ្ទះសំណាក់និងម្ចាស់អាហារដ្ឋានមួយចំនួនបានគោរពទៅតាមការណែនាំរបស់មន្ទីរនិងអាជ្ញាធរមិនតម្លើងថ្លៃហើយមួយចំនួនទៀត នៅតែលួចតម្លើងថ្លៃសេវាដដែល។
គួរជំរាបថាបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩នេះអាជ្ញាធរខេត្តក៏មានរៀបចំសង្ក្រាន្តកោះកុងផងដែរដោយមានការលើកយកនូវល្បែងរបាំប្រជាប្រិយផ្តល់ជូនប្រជាពលរដ្ឋ និងយុវជន បានលេងកម្សាន្តតាមតំបន់ទីតាំងដែលខ្លួនបានត្រៀមរួចរាល់ស្រេច។សម្រាប់ឆ្នាំនេះល្បែងដែលគួរឱ្យចាប់អារម្មណ៍ជាងគេកីឡាត្រជាក់ចិត្តចាក់ធុងបាសលេងរាំសប្បាយការប្រដាល់ធ្លាក់ទឹក ទាត់បាល់លើពពុះសាប៊ូ និងការតាំងលក់គ្រឿងបរិភោគតាមស្តង់នីមួយៗ។
បើនិយាយពីអាកាសធាតុ គឺអំណោយផលល្អទេ សម្រាប់ដំណើរការកម្សន្តបុណ្យចូលឆ្នាំថ្មី។នៅពេលរាត្រីវិញមានការប្រគុំតន្ត្រីរាំលេងកម្សាន្តថែមទៀតបូកផរួមសម្តែងរបាំប្រពៃណីជាច្រើនទម្រង់ដើម្បីធ្វើយ៉ាងបង្កបរិយាយអោយកាន់តែសប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ខណៈដែលប្រទេសជាតិមានសុខសន្តិភាពមានស្ថេរភាពនិងមានកំណើនសេដ្ឋកិច្ចល្អពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកកំសាន្តនៅខេត្តកោះកុង មានការកើនឡើង បើប្រៀបធៀបឆ្នាំនឹងឆ្នាំមុន។
Gepostet von មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice am Freitag, 19. April 2019
សង្ក្រាន្តឆ្នាំ២០១៩នេះមាន៤តាំងទីតាំងដែលផ្តល់ភាពសប្បាយជូនប្រជាពលរដ្ឋទី១នៅមុខរដ្ឋបាលខេត្តទី២នៅទីលានទាត់បាល់ទី៣នៅឆ្នេរសមុទ្រប៉ាក់ខ្លងនិងទី៤នៅរមណីយដ្ឋានធម្មជាតិពាមក្រសោប៕ អត្តបទៈសុផានីតា