ថៃ ត្រៀម​បន្ទប់​ជាង ៦០០​ សម្រាប់​ទទួល​ភ្ញៀវ​ទៅ​លេង​បុណ្យ​សមុទ្រ​ឆ្នាំនេះ

0
648
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

កោះកុង៖ ភាគី​ថៃ បាន​ផ្តល់​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុងការ​ត្រៀម​រៀបចំ​បន្ទប់​ស្នាក់នៅ​សម្រាប់​ទទួលភ្ញៀវ​ដែល​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង នាពាក់​កណ្តាល​ខែធ្នូ​ខាងមុខនេះ។ ក្នុង​នោះ ថៃបាន​ត្រៀម​បន្ទប់​ស្នាក់នៅ​ជាង ៦០០​បន្ទប់ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០០ ទៅ ៨០០​ បាត (៩ ទៅ ២៤​ ដុល្លារ) នៅ​ខ្លងយ៉ៃ និង​ចន្លោះ​ពី ១២០០ ទៅ ១៥០០​បាត (៣៦ ទៅ ៤៥ ដុល្លារ) នៅ​ទីរួម​ខេត្តត្រាត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍ ដោយដកស្រង់​ខ្លឹមសារ​ពី​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ ធ្វើឡើង​នៅ​សាលាខេត្ត​កោះកុង កាលពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ក្នុង​កិច្ចប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ស្នើឱ្យ​ក្រុម​ការងារ​ខាង​ភាគី​កម្ពុជា ទាក់ទង​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា ឆ្លងទៅ​ខេត្តត្រាត ឬពីត្រាត​ មកកោះកុង​វិញ ឱ្យមាន​ភាព​ងាយស្រួល​ជាង​ថ្ងៃ​ធម្មតា។ លោក​ក៏បាន​ស្នើសុំ​ឱ្យមាន​ការ​បើក​អនុញ្ញាត​ ឆ្លងចេញចូល ២៤​ម៉ោង ក្នុងរយៈពេល​បុណ្យ ៣​ថ្ងៃ ដូចកាល​បុណ្យសមុទ្រ​លើកមុន​ដែរ។

ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

សូម​ជម្រាប​ថា ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧ ខេត្ត​កោះកុង នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋ​រមណីយ»៕