គិរីរម្យ​ឥលូវ​ទេសភាព​ស្អាត​ប្លែក តោះរកពេលទៅបោះជុំរុំនៅគិរីរម្យ​

0
2029

ទេសភាព​ដ៏​ល្អ​ស្អាត​គួរឱ្យ​គយគន់​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ សម្បូណ៌​ទាំង​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និង​មាន តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​ជាច្រើន​ជាទី​ទាក់ ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ។

កំណើន​គម្រប​ព្រៃឈើ ​គឺ​ដោយសារតែ​ការងារ​ការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​រាជ​រដ្ឋា​ភិ​បានដាក់ចុះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់បាន​នូវ​ការបំផ្លិចបំផ្លាញ​ព្រៃ​ខុសច្បាប់ ការ​រុករាន​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ខុស​ច្បាប់ និង​ទប់ស្កាត់ និង​បង្ក្រាបបាន​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​បរបាញ់​ខុសច្បាប់។

បច្ចុប្បន្ននេះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ជិត ៦០ កន្លែង​មាន​ផ្ទៃដី​ទំហំ ៧, ៥ លាន​ហិកតា ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន។

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យ​បាន​​​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅទៀត។

ក្រសួងបរិស្ថាន​បាននិងកំពុង​ខិតខំ​ធ្វើការ​កំណត់​តំបន់​គ្រប់គ្រង​ក្នុង​តំបន់ការពារធម្មជាតិ រួមមាន «តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍» បោះបង្គោល​កំណត់​ព្រំ​តំបន់ការពារធម្មជាតិ រៀបចំ​ផែនការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី សហការ​ចុះបញ្ជី​ដីធ្លី និង​រៀបចំ​ផែនទី​សម្រាប់​ការគ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី ដូចជា ដី​លំនៅដ្ឋាន ដី​សមូហភាព​ជនជាតិដើម​ភាគតិច សម្បទាន​ដី​សេដ្ឋកិច្ច សម្បទាន​ដី​សង្គមកិច្ច និង​តំបន់ការពារធម្មជាតិ ក៏ដូចជា​សម្រាប់​ការកំណត់ និង​បង្កើត​តំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។