ចេះរាំអត់?​ «ភូមិ​ខ្ញុំ ញាតិ​ខ្ញុំ» កម្មវិធីប្រកួត​រាំ រង្វាន់រាប់លានរៀលនៅស្រុកបាកាន!

0
1040

ការប្រកួត​អន្តរ​ឃុំក្នុង​កម្មវិធី​ «ភូមិ​ខ្ញុំ ញាតិ​ខ្ញុំ» រៀបចំឡើងដើម្បី​អបអរសាទរ​ពីធី​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ និង​រក្សាវប្បធម៌។​ កម្មវិធី​នេះមាន​ឃុំចំនួន៨ ចូលរួម ក្នុងនោះក្រុមណាដែល​ឈ្នះ​ទទួល​បាន​រង្វាន់​ដល់​ទៅ៨លាន​រៀល។

«ភូមិ​ខ្ញុំ ញាតិ​ខ្ញុំ» នឹងប្រព្រឹត្ត​​ឡើង នៅ​ថ្ងៃ ទី ១០ ខែមេសា​ ឆ្នាំ២០១៨ នៅ​វត្ត​បាកាន ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដែល​រៀប​ចំ​ដោយគណៈកម្មាធិការ​ដឹកនាំ​ជំរុញ​ចលនា​យុវជន​កូន​ទេវតា​បាកាន ។

រូប​ភាពដោយ យុវជន​កូន​ទេវតា​បាកាន

គោល​បំណង​៖​​

  • ការ​លើក​តម្កើង​តម្លៃ​មរតក​វប្បធម៌​ ក្បាច់​រាំ​ខ្មែរ ដោយ​ផ្ដើម​ចេញ​ពី​យុវជន ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន
  • ការ​រឹត​បន្តឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​ឯកភាព​គ្នា​រវាង​ក្រុម​យុវជន​តាម​​បណ្ដា​ឃុំ​​ក្នុង​ស្រុក​បាកាន
  • ការ​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​យុវជន​ មហាជន និងអបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។លើស​ពី​នេះ​កម្មវិធីក៏​មាន​រៀបចំ​វិញ្ញាសា​ប្រកួត​មាន​ពីរ​គឺ៖
    • វិញ្ញាសា​ប្រឡង​ក្បាច់​រាំ មាន​ចង្វាក់​​រាំវង់ រាំ​ក្បាច់ សារាវ៉ាន់​ តា​លុង និង​ចូក​កំពឹស​
    • វិញ្ញាសា​​ទស្សនីយភាព​ច្នៃ​ប្រឌិត ដែល​អាស្រ័យ​តាម​គំនិត​ផ្ដួច​ផ្ដើម​ និង​ភាព​ច្នៃ​ប្រឌិត​របស់​ឃុំ​នីមួយៗ
    • ឃុំ​នីមួយៗ​មាន​ក្រុម​តំណាង​ ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ ឬ​អ្នក​តំណាង និ​ង​មាន​សមាជិក​យ៉ាង​តិច​ ២០០ រូប។

    ចំពោះគណៈ​មេ​ប្រយោគ​នៃការប្រកួតរាំនេះ ជា​មន្ត្រី​របស់​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់។

    ប្រាក់រង្វាន់៖

    • ឃុំ​ដែល​ទទួល​បាន​ ជយ​លាភី​លេខ១៖ ទទួល​បាន​ថវិកា ៨ លាន​រៀល និង​ពាន​រង្វាន់​មួយ​គ្រឿង។
    • ជយ​លាភី​លេខ២៖ ទទួល​បាន​ថវិកា ៦ លាន​រៀល។
    • ជយ​លាភី​លេខ​៣៖ ទទួល​បាន​ថវិកា ៤ លាន​រៀល។
    • ឃុំ​ដែល​មិន​ទទួល​បាន​ជយលាភី​ក្នុង​មួយ​ក្រុម​ៗ​ទទួល​បាន​រង្វាន់​ជា​ថវិកា​ ៣ លាន​រៀល៕