រូបិយប័ណ្ណខ្មែរ​នឹងចូល​ខ្លួន​ទៅ​បង្អួត​សម្រស់ ​ក្នុងពិពណ៍​តាំង​បង្ហាញ​​ស្នាដៃ​ចម្លាក់​​ពិភពលោកដ៏ធំមួយ​នៅខេត្ត​សៀម​រាប​

0
668
(លោក រឹម រឿន នឹង​ក្រុមការងារ/រូបភាព៖ ណាក្វាន់)

ចម្លាប់​រូបិយប័ណ្ណ​ខ្មែរ​មួយ​ផ្ទាំង នឹងចូល​ខ្លួន​ទៅ​បង្អួត​សម្រស់ ​ក្នុងពិពណ៍​តាំង​បង្ហាញ​​ស្នាដៃ​ចម្លាក់​​ពិភពលោក World Wood Day ដែលមាន​ស្នាដៃ​ផ្សេងៗមក​ពីជុំវិញពិភពលោក​​។

អ្នក​ជំនាញ​ចម្លាក់​លោក រឹម រឿន ជាវិចិត្រករ​មួយរូប ​បាន​រំលេចស្នាដៃ​នេះ​ឡើង ជាមួយ​ក្រុម​កាងារ​​របស់​លោក​​បី​រូបផ្សេង​ទៀត។ លោក រឹម រឿន ឲ្យ ​ដឹង​ថា ក្រុម​កាងារ​លោក ចំណាយ​ពេល​១​ខែ ដើម្បី​ឆ្លាក់ ផ្ទាំងចម្លាក់​ដែល​មាន​ទទឹង​កន្លះ​ម៉ែត្រ និង​បណ្ដោយ​ជាង​១​ម៉ែត្រ​នេះឡើង​យ៉ាង​​ប្រិតប្រៀង ដើម្បី​យក​ស្នាដៃ​នេះផ្សេងទៀត​ដែល​ចូលរួម​តាំង​បង្ហាញ​មក​ពី​ជាង​១០០​ប្រទេស​នៅ​លើ​ទឹកដី​ខេត្ត​សៀម​រាប​។

វិចិត្រ​ករ​ចម្លាក់​រូប​នេះ​ពន្យល់​ថា លោកជ្រើសរើស​ឆ្លាក់ រូបិយប័ណ្ណ​១សែន​រៀលនេះ​ឡើង​​ដោយសារ​លោក​យល់​ថា​ជា​ចម្លាក់​ដែល​ផ្សាភ្ជាប់នឹង​ជីវភាព​​​របស់​ខ្មែរ និង​រំលេចយ៉ាង​ធំ​ច្បាស់​នូវ ព្រះភ័ក្រ​ព្របរមរតនៈកោដ្ឋ និង​ព្រះវីរៈរាជ​មាតាជាតិ​ខ្មែរ ជា​ដួង​ព្រលឹងជាតិ ដែលប្រជាជន​ខ្មែរ​គោរព​ស្រលាញ់។

លោក រឹម​ រឿន រំលឹកថា​ឆ្នាំ២០១៧​ លោកបាន​នាំ​យក​ចម្លាក់​​អប្សរាមួយ​ផ្ទាំង ទៅចូល​រួម​បង្ហាញ​ក្នុងពិពណ៍ពិភពលោក នៅសហរដ្ឋអារិក ដោយទទួលការ​ចាប់​អារម្មណ៍​ជាខ្លាំង។ វិចិត្រករវ័យ​៣៧​ឆ្នាំរូបនេះ​ រំពឹង​​ថា​ឆ្នាំ​នេះ ស្នាដៃ​ចម្លាក់រូបិយប័ណ្ណ ក៏នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ក្នុង ពិពណ៍ពិភពលោក​ដ៏ធំ​នេះ​បន្ត​ទៀត​ផង​ដែរ។ បន្ថែម​លើនេះ​លោក​​​រំពឹង​ថាស្នាដៃ​នេះ​ក៏ នឹង​រួម​ចំណែកទាក់ទាញ​ក្មេងៗជំនាន់​ក្រោយ​ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​សិក្សា​ជំនាញ​​ចម្លាក់ និង​សិល្បៈ​ខ្មែរ​ផង​ដែរ ដើម្បី​បន្ត​មរតក​វប្បធម៌​​របស់​បុព្វបុរស។

ពិពណ៌ស្នាដៃចម្លាក់​ពិភពលោក World Wood Day 2018 នឹងធ្វើ​ឡើង​នៅ​សណ្ឋាគារ​ អង្គរ​សិនជូរី ក្នុង​ខេត្ត​ខេត្ត​សៀម ចាប់​ពីថ្ងៃ​ទី​២១​ដល់​​២៥​មីនា ដោយមាន​​ស្នាដៃ​ចម្លាក់​សរុប​មក​ពី១០០​ប្រទេស​លើ​ពិភពលោក​ចូល​រួម​តាំង​​បង្ហាញ៕ ប្រភព : sabay

ចុចទស្សនាវីដេអូ៖

សង្គមក្នុងស្រុក៣០ដេលី 20/03/18

ចម្លាក់រូបិយបណ្ណខ្មែរ១ផ្ទាំង ត្រៀមបង្ហាញខ្លួនក្នុងពិពណ៍ពិភពលោក#សង្គមក្នុងស្រុក៣០ដេលី

Posted by ៣០ដេលី on Tuesday, 20 March 2018