ក្រុមហ៊ុន ម៉ុង ឬទ្ធី ប្រមូលទិញស្វាយពីកំពង់ស្ពឺនាំចេញទៅ​បារាំង

0
910

ភ្នំពេញៈ ក្រុមហ៊ុន Kingdom Fruits International ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប នៅល្ងាចថ្ងៃច័ន្ទម្សិលនេះនឹង​នាំចេញ​ផ្លែ​ស្វាយ​កែវ​រមៀត​ចំនួន ២,២ តោនបន្ថែមទៀតទៅកាន់ប្រទេសបារាំង ដើម្បីចែកចាយ​បន្ត​នៅ​ទីផ្សារ​សហគមអ៊ឺរ៉ុប។ នេះបើយោងតាម​ព័តមាន​ពីគេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ម៉ុង ឬទ្ធី។

យោងតាមប្រភពដដែល ស្វាយដែលនាំចេញនាពេលនេះ​ត្រូវបាន​ប្រមូលទិញ​ពីកសិករ​ម្ចាស់ចំការនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​ការនាំ​ចេញ​នឹង​ធ្វើ​ការ​ដឹកជញ្ជូនតាមជើងយន្តហោះ QATAR Airway នៅម៉ោង ៥ និង ៣៧ នាទីល្ងាចនេះ៕