ស្វាយខ្មែរជិត៥ម៉ឺនតោនត្រូវឧកញ៉ា ម៉ុង ឫទ្ធី នាំចេញទៅទីផ្សារបរទេសឆ្នាំ២០១៧-២០១៨

0
1184

ភ្នំពេញ៖ ផ្លែស្វាយ កែវរមៀតខ្មែរយើងជិត៥ម៉ឺនតោន ត្រូវបានក្រុមការងារ របស់ក្រុមហ៊ុន KFI ដែល ជាបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានប្រមូលទិញពីកសិករ ម្ចាស់ចំការ តាមបណ្តាខេត្តនានា សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨នេះ។

គិតត្រឹមខែមករា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនរបស់លោកឧកញ៉ាម៉ុង ឫទ្ធី បានធ្វើការនាំចេញផ្លែស្វាយ ចំនួន១១ជើងរួចទៅហើយ ដែលមានចំនួនប្រមាណជិត ៥ម៉ឺនតោន។

ផ្លែស្វាយទាំងនោះ សុទ្ធសឹងតែប្រមូលទិញម្ចាស់ពីកសិករ យើងនៅ តាមបណ្តា ខេត្ត មាន សក្តា នុពល ដំណាំ ស្វាយ មានដូចជា ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ធំ តាកែវ និង ខេត្ត សំខាន់ៗ មួយ ចំនួន ទៀត ។

គួរបញ្ជាក់ថា ទីផ្សារសំខាន់ៗ ក្នុងការនាំចេញស្វាយខ្មែរយើង គឺបារាំង រុស្ស៊ី និងបណ្តាប្រទេសជាង ៣០ទៀត នៅតំបន់អឺរ៉ុប ដែលសុទ្ធសឹងទីផ្សារកសិកម្មសំខាន់របស់កម្ពុជា៕

អត្ថបទដោយ៖ ម៉ន វុទ្ធា