អ្នកឃុំ អូរតាគីរ កំពុងកាក់កបនឹងរបរដាំម្អម

0
1068

( បាត់ដំបង )៖ ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ ដែល ប្រក បរបរ ដាំ ដំណាំ ម្អម នៅក្នុង ភូមិ ត្រស់ ឃុំ អូរ តា គីរ ស្រុក ថ្មគោល ខេត្តបាត់ដំបង កំពុង ត្រូវប៉ាន់ នឹង ដំណាំ ប្រភេទ នេះ ខណៈ តម្លៃ ក្នុង ទីផ្សារ មិន មានការ ស្រកស្រុត និង សម្បូរ អ្នកទិញ ។

តាម ការលើកឡើង រប ស់ ប្រជាកសិករ បាន ឲ្យ ដឹងថា ដំណាំ ម្អម នេះ ពេល ដាំ ប្រើពេល ត្រឹមតែ ៤៥ ថ្ងៃ នឹង ឲ្យ ផល ហើយ ពេល ប្រមូល ផល អស់ មួយខែ ក្រោយ ទៀត វា នឹង លូតលាស់ ជាថ្មី ។

ពួកគាត់ បន្ដថា ដាំ ម្ដង អាច ប្រមូល ផល បាន ពី ៣ ទៅ ៤ ដង ដោយ អាស្រ័យទៅលើ ដី ដែលមាន ជីជាតិ ល្អ ឬ យ៉ាងណា? ។ សម្រាប់ ការលក់ដូរ វិញ ម្អម លក់ គិត ជា បាច់ ដោយ ១០ បាច់ ប៉ាន់ស្មាន ទៅ ប្រហែល ១ គីឡូក្រាម តម្លៃ ៥០០ រៀល ដែល តម្លៃ នេះ ថេរ តាំងពីដើម មក ។ ក្រោយពី ប្រមូល ផល គឺ ពួកគាត់ យកទៅលក់ ផ្ទាល់ នៅ ផ្សា របឹង ឈូក ក្នុង ក្រុង បាត់ដំបង ហើយ វា ត្រូវបាន ម៉ូយ យកទៅលក់ បន្ត នៅតាម បណ្ដា ស្រុក មួយចំនួន ក្នុង ខេត្តបាត់ដំបង ទៅ ប៉ោយប៉ែត និង ប៉ៃលិន ជាដើម ។

កសិករ ម្នាក់ទៀត ឈ្មោះ លុយ សៀក រស់នៅ ភូមិ ឃុំ ខាងលើនេះ បាន លើកឡើងថា ដោយ បច្ចុប្បន្ន លោក ដាំ ម្អម ជា លក្ខណៈ គ្រួសារ មាន ទំហំ ក្បាលដី និង បណ្ដោយ ប្រមាណ ២០ ម៉ែត្រ ដែល ទំហំ នេះ អាច ប្រមូល ផល លក់បាន ជាង ១ លាន រៀល ដោយ ចំណាយ ថ្លៃ ពូជ ត្រឹមតែ ៣ ម៉ឺន រៀល ប៉ុណ្ណោះ ហើយ ពេលអនាគត លោក នឹង បន្ត ជួល ដី គេ ដាំ បន្ថែម ៣ ទៅ ៤ រ៉ៃ ទៀត ។

លោក បាន បញ្ជាក់ថា ពីមុន លោក និង ក្រុមគ្រួសារ បាននាំគ្នា ទៅរក ការងារ ធ្វើ នៅ ប្រទេស ថៃ តែ ដោយ ឃើញ អ្នកភូមិ ជាមួយ ដាំ ម្អម កាក់កប និង មានតម្លៃ សមរម្យ លោក ក៏ ឈប់ ទៅ ថៃ ហើយ ទិញ ពូជ គេ មក ដាំ ។ លោក លុយ សៀក បាន បន្ថែមថា បើ ម្អម លក់បាន តម្លៃ ដូច សព្វថ្ងៃ និង មាន ទីផ្សារ រហូត លោក នឹង ឈប់ ទៅរក ការងារ ធ្វើ នៅ ថៃ ទៀតហើយ ដោយ ដាំ ម្អម និង ដំណាំ វិល ជុំ ផ្សេងទៀត ប្រកប របរ ចិញ្ចឹមជីវិត ៕

 

ប្រភព៖រស្មី