ឯកឧត្តម ម៉ុង ឬទ្ធី ចំណាយប្រាក់ ប្រមាណជាង ១០លានដុល្លារអាមេរិក សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរសមុទ្យកែវផុស អោយមានឆ្នេរខ្សាច់សស្អាតអាចចុះងូចទឹកលេងកំសាន្តបាន ដែលកាលពីមុន ឆ្នេរសមុទ្យកែវផុសសុទ្ធតែល្បាប់ភក់ មិនអាចចុះងូតទឹកលេងកំសាន្តបានដូចក្រុងព្រះសីហនុទេ ។
បើយោងតាម ទំព័រហ្វេសបុគរបស់ឯកឧត្តម ម៉ុងឬទ្ធី បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍លើវិស័យទេសចរណ៍ លោកត្រូវចំណាយពេលវេលាជិត២០ឆ្នាំ ដែលគិតមកដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨នេះ ឆ្នេរនេះត្រូវបានសម្រេចបានប្រមាណ ៧០ភាគរយហើយ ។
លោកបានជម្រាបផងដែរថា ប្រជាជនដែលមានបំណង ចង់មកលេងកំសាន្តនៅឆ្នេរសមុទ្ទកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុអាចមកលេងបានដោយគ្មានការហាមឃាត់ និងឥតគិតថ្លៃ ៕