មិនមែននៅបរទេសទេនេះគឺ ភូមិក្តាត ខេត្រកំពត យើងហ្នឹង!

0
4109

កំពត៖ ក្តាត គឺជាឈ្មោះភូមិដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅបណ្តាយផ្លូវជាតិលេខ៣ ក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណជា ២១គីឡូម៉ែត្រ ពីទីរួមខេត្ត ។ ភូមិនេះពិតជាមានលក្ខណៈពិសេសណាស់ព្រោះ ជាភូមិដែលឋិតនៅជាប់ជើងភ្នំបូកគោ ជាប់សមុទ្រ មានភូមិនេសាទ មានព្រៃកោងកាង មានទឹកធ្លាក់ច្រើនកន្លែង មានព្រែកដ៏ស្រស់ស្អាត និងជាផ្នែកមួយនៃប្រភពគ្រឿងសមុទ្រ។

KDARD LA TENTE គឺជាទីស្នាក់មួយដែលមានលក្ខណៈជាការបោះតង់ នៅក្នុងពិភពធម្មជាតិ ហើយលោកអ្នកនឹងទទួលបាន នូវអារម្មណ៍ពិសេសមួយចំនួន នៅពេលដែលលោកអ្នកមកស្នាក់នៅទីនេះ។

សម្រាប់ព័ត៌មានលម្អិត៖ KDARD LA TENTE
ឬទំនាក់ទំនង៖ 093 656 345 / 017 456 455