កំពង់ស្ពឺ​ផ្ដើម​អភិវឌ្ឍន៍តំបន់​ទេសចរណ៍ដំបូងលើ​ទុន​ ​៥០០លានដុល្លារ

0
675

កំពង់ស្ពឺ៖​ រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​បាន​ជួប​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ តម្លៃ៥០០លាន​ដុល្លារ​អាមេរិក​ នៅ​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​។

គណ​កម្មការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ពិភាក្សា​ពី​គំរោង​អភិវឌ្ឍន៍​នេះ​ ដែល​គំរោង​នេះ​គ្រោង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្រោម​អធិបតីភាព​លោក​ នុត​ អ៊ុន​វ័​ណរ៉ា​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​វិយោគ​កម្ពុជា​ (គវក​)។

ក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. ដែល​វិនិយោគ​លំដាប់​អន្តរជាតិ​ បានសម្រេច​បោះទុន​វិនិយោគ​ តម្លៃ៥០០លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ​ គឺ​ដើម្បី​សាងសង់​មណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ​ propertyarea.asia​កន្លងមក​នេះ​ថា​ គឺ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ​ ដើម្បី​ដំនើ​រកា​រឱ្យ​ទាន់​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​”។

លោក​បាន​បន្ត​ទៀត​ថា​ “មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើកដំបូង​ប្រចាំ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ចេញ​ជាច្រើន​ផ្នែក​ ដូចជា​ តំបន់​ក្មេង​លេង​ទឹក​ តំបន់​សម្រា់​មនុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧប​ករណ៍​ទំនើប​ៗ តំបន់​សម្រាប់​មនុស្សចាស់​លំហែ​រកា​យតា​មល​ក្ខ​ណៈ​ធម្មជាតិ​ និង​តំបន់​ជិះ​កង​ហាត់ប្រាណ​ដែល​មាន​ទំហំ​រហូតដល់៤គីឡូម៉ែត្រ​ រួម​ជាមួយ​ការ​ធ្វើជា​កសិដ្ឋាន​បន្លែ​ចម្រុះ​ និង​ស្រូវ​សម្រាប់​បង្ហាញ​ជូន​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​”។

​ក្រៅពី​នេះ​ នៅ​មាន​កា​សាងសង់​ជា​ផ្ទះសំណាក់​លំ​ហែរ​កាយ​ កម្រិត​ផ្កាយ៥សម្រាប់​ទទួលស្វាគមន៍​បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ដែល​មក​ពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​។