ចូលឆ្នាំបើទៅលេងសៀមរាបកុំភ្លេចចូលរមណីយដ្ឋាន​ភូមិ​លិច​ទឹក​កំពង់ភ្លុក

0
2034

ខេត្ត​សៀមរាប ៖​ កំពង់ភ្លុកជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​លើ​ទឹក​ដី​ខេត្ត​សៀមរាប កើត​ចេញ​ពី​៣​ភូមិ​បណ្ដែត​លើ​ទឹក​រួម​គ្នា។ តំបន់​ទេសចរណ៍​ដ៏​កម្រ​នេះ មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​លិច​ទឹក​ជា​ច្រើន​ប្រភេទ ហើយ​ក៏​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​សំខាន់​មួយ​ ក្នុង​ប្រទេស​កម្ពុជា។

តាម​ប្រភព​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភូមិ​បណ្ដែត​ទឹក​កំពង់ភ្លុក មាន​ប្រជាជន​រស់​នៅ​ប្រមាណជាង ​៣០០០ ​នាក់។ ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ ភ្ញៀវទេសរ​នឹង​លង់​ជាមួយ​សម្រស់​ធម្មជាតិដ៏​ត្រកាល អាច​ទស្សនា​សត្វ​ស្លាប​រហូត​ទៅ​ដល់​ជាង​១០០​ប្រភេទ រួម​ទាំង​ត្រី​ចម្រុះ​ហែល​ឆ្វាត់ឆ្វែង​គួរ​ជា​ទី​ទស្សនា៕

រូបភាព៖ ក្រសួងទេសចរណ៍