ភូមិសហគមន៍អណ្តែតទឹកកំពង់លួង នឹងស្វាគមន៍ភ្ញៀវទេសចរចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរ ឆ្នំា២០១៨ ខាងមុខនេះ

0
1306

ខេត្តពោធិ៍សាត់ ៖ ភូមិសហគមន៍អណ្តែតទឹកកំពង់លួងសូមស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរ ឆ្នំា២០១៨ ខាងមុខនេះ។ ភូមិអណ្តែតទឹកកំពង់លួងនេះ មានទីតាំងស្ថិតនៅក្នុង ឃុំកំពងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡម៉ែត្រពី ភ្នំពេញ។

ដើម្បីទៅទស្សនាទេសភាពនៅកំពង់លួងនេះ ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ ៥ និង លេខ ៥៤ និង ផ្លូវលេខ ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និង ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៤ ពីទីប្រជុំជនស្រុកក្រគរឆ្ពោះទៅបឹងទន្លេសាបចម្ងាយ ៧ គីឡូម៉ែត្រ ដោយឆ្លងកាត់ ភូមិទី៤ សាលាឃុំកំពង់លួង និង អនុវិទ្យាល័យកំពង់លួង ទើបទៅដល់មាត់ទឹក ដែលនៅទីនោះមាន ទូក កាណូត តូច ធំ នៅតម្រៀបគ្នារង់ចាំដឹក ភ្ញៀវទេសចរ និង ដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹកនោះ។

នៅក្នុងឃុំកំពង់លួងនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនារួមទាំងការទេសចរកម្សាន្តតាមទូកកាណូតលើផ្ទៃទន្លេសាប គយគន់មើលផ្ទះ អណ្តែតទឹក សិក្សាពីការរស់នៅរបស់ប្រជាជនភូមិនេះផងរួមទាំងមើលហ្វូងសត្វស្លាប និងមើលព្រះសុរិយារាបលិចដែលចាំងឆ្លុះពណ៌ធម្មជាតិដ៍ស្រស់ត្រកាលនៅលើផ្ទៃទឹកបឹងធម្មជាតិទន្លេសាបនេះ។
ចំពោះសេវាកម្មផ្ទះ សំណាក់លើទឹក ឬ Homestay មានចំនួន ៣ កន្លែង តម្លៃស្នាក់នៅមួយយប់ ៦ ដុល្លា សម្រាប់មនុស្សម្នាក់។