រមណីយដ្ផានបែប​ធម្មជាតិ​​កាំ​ពី​ ជា​កន្លែង​សម្រាកលំហែរកាយល្អបំផុតសំរាប់ភ្ញៀវទេសចរ

0
3176

ខេត្តក្រចេះ ៖ កាំ​ពី​ជា​កន្លែង​ដ៏​គួរអោយ​ទាក់ទាញ​បែប​ធម្មជាតិ​មួយដែល​មានទីតាំង​តាម​បណ្ដោយ​ទន្លេមេគង្គ ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ និង​ខាងជើង​ ១គីឡូម៉ែត្រពីអន្លង់​ផ្សោត​កាំ​ពី​។ រម្មណីយ៌ដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
កាំ​ពី​ជា​ប្រជុំ​កោះ​តូច​មួយ​ដែល​​មាន​ដីខ្សាច់​ស្រស់ស្អាត និង​ស្ទឹង​ ដែល​ភ្ញៀវទេសចរ​អាច​មុជទឹក និង​ហែល​លេង​កំសាន្តមុន​ពេល​ពិសា​អាហារ​ នៅលើរោងលើផ្ទៃទឹកដែល​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​ស្ទឹង​។ កាំ​ពី​ជា​កន្លែង​ដ៏​ទាក់ទាញ​ប្រចាំ​រដូវ ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​បាននៅរដូវទឹកសម្រក​ ពិសេសនៅក្នុង​រដូវ ប្រាំង​ចាប់ពី​ខែ​មករា​ ដល់​ ខែ​ឧសភា​ ឬអាស្រ័យទៅតាមពេលវេលាជាក់ស្ដែងណាមួយ។​

ចំនែកឯ​ម្ហូបអាហារ​វិញ មានម្ហូបខ្មែរ​មានគ្រប់​ប្រភេទអាស្រ័យតាមការកម្ម៉ង់​របស់ភ្ញៀវ ពិសេសនោះគឺម្ហូបខ្មែរក៏​មាន​លក់​នៅ​ទីនោះផងដែរ ហើយ​ម្ហូប​ក្នុង​តំបន់​រម្មណីយ៌ដ្ឋានព្រែកកាំពីដ៌ល្បីល្បាញបំផុតនោះ​គឺ​ចាក់​ច្រែង(​ចាក់ច្រែង​ជា​សត្វ​ខ្ចង​ខ្ដ​ក់​ដែល​មាន​កន្ទុយ​វែងដែល​រស់នៅ​តែ​ក្នុង​តំបន់​កាំ​ពី​នោះតែម្ដង)និង​មានចៀនត្រី​គ្រប់ប្រភេទដូចជា​ត្រី​ក្របី និង​ត្រី​ក្យា នឹងត្រីជាច្រើនទៀត តាមការកម្ម៉ង់​។​ ​រីឯកន្លែង​ស្នាក់អាស្រ័យ និង​ម្ហូបអាហារ​ត្រូវបាន​រៀបចំ​ដោយ​សហគមន៍​នៅក្នុង​តំបន់​នោះ។​ ​កាំ​ពី​ជា​តំបន់​ទេសចរដ៏​មាន​ប្រជាប្រិយ​បំផុតក្នុង​ខេត្តក្រចេះ សម្រាប់គ្រួសារ​ខ្មែរ​នាពេល​ចុង​សប្ដាហ៍ និង​ពេលបុណ្យទានក្នុងការទៅសម្រាកលំហែរកាយស្រូបយកខ្យល់
អាកាស ដើម្បីបំបាត់ភាពស្មុគស្មាញនៅក្នុងគ្រួសារ ផ្ទាល់ខ្លួន ឬរងសម្ពាធពីការងារជាដើម៕

នេះគ្រាន់តែជាការសង្ខេបឲខ្លីតែប៉ុណ្ណោះ ភាពប្រាកដច្បាស់លាស់គឺបងប្អូន អាចអញ្ចើញមកទស្សនាឬលេងកំសាន្តបាន ពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ២០១៨ ខាងមុខនេះ៕

មានវីដេអូ៖

Posted by ក្រចេះ ខេត្តខ្ញុំ on Friday, 26 January 2018