ជប៉ុននឹងសាងសង់អគារផលិតសូត្រ តម្លៃប្រមាណ៩ម៉ឺនដុល្លារនៅ RUPP

0
1225

 

ភ្នំពេញ៖ ជប៉ុននឹងសាងសង់ អគារមជ្ឈមណ្ឌលសូត្រ តម្លៃប្រមាណ ៩ម៉ឺនដុល្លារអាមេរិក នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ( RUPP)ដែលនិងធ្វើស្រាវជ្រាវពីការ ដំាមន ចិញ្ចឹមដង្កូវនាង​ ផលិតសរសៃសូត្រ និងផលិតផលនានាពីសូត្រ​ ។។

កាលពី​រសៀល​ថ្ងៃ​ទី​២​ខែ​មីនា​ឆ្នាំ​២០១៨ នៅ​ស្ថានទូត​ជប៉ុន​ លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលនេះគឺជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។

មជ្ឈមណ្ឌលសូត្រនេះ មានបន្ទប់ពិសោធន៍ ដែលនិងធ្វើស្រាវជ្រាវពីការ ដំាមន ចិញ្ចឹមដង្កូវនាង​ ផលិតសរសៃសូត្រ និងផលិតផលនានាពីសូត្រ​ ។

លោកបានបន្ថែមថា មជ្ឈមណ្ឌល​សូត្រ​នេះ នឹង​ផ្តល់​នូវ​សូត្រ​ដែល​មាន​គុណភាព​ខ្ពស់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ជាពិសេសបង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋនៅកម្ពុជាផងដែល។

លោកបានគូសបញ្ជាក់ផងដែលថា គម្រោងជំនួយទាំងនេះ ត្រូវបានបែងចែកតាមគោលដៅសំខាន់ៗដូចជា៖

គម្រោងសាងសង់មជ្ឍមណ្ឌលសូត្រ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួនជាង៩ម៉ឺនដុល្លារ។

គម្រោងសាងសង់មជ្ឍមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែខេត្តកណ្តាលចំនួន ១១ម៉ឺនដុល្លារ​។

គម្រោងសាងសង់ទ្វារទឹក និងជួលជុលសំណង់លូទោល សម្រាប់ប្រព័ន្ធធារាសាស្រ្តដំរែក ខេត្តកំពង់ឆ្នាំងចំនួន ៨.៩ម៉ឺនដុល្លារ។

និងគម្រោងសាងសង់ផ្លួវបេតុងនៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ៨.៩ម៉ឺនដុល្លារ៕