ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានប្រកាសបើកការប្រកួតប្រជែង លើការ “បង្កើតវត្ថុច្នៃពីសំរាម” សម្រាប់គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន។ ការបង្កើតឱ្យមានកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ទីក្រុងស្អាត និងជំរុញមិត្តភាពរវាងប្រទេសទាំង២។
ស្ថានទូតជប៉ុន បានអញ្ជើញសាធារណជនទាំងអស់ ឱ្យចូលរួមការប្រកួតប្រជែងនេះ ដោយចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ស្ថានទូតដដែលនេះ បន្ថែមថា សម្រាប់លក្ខន្តិកៈនៃការប្រកួត និងពាក្យសុំ គឺអាចចូលទៅកាន់វិបសយរបស់ស្ថានទូត៖http://japan.go.jp/itpr_en/c_000095.html?fbclid=IwAR2AFdkXgXXOSayrhJX9jYkI9Tb8pHUMEZ08AvqyPIi6DGUXQvZUWgQS7ik