ជប៉ុន​ចំណាយពេល៥០ឆ្នាំ​ដើម្បីផលិត​យន្តហោះ​ក្នុងស្រុក​លើកដំបូង

0
684

ជប៉ុនៈ យន្ដហោះ​ដឹក​អ្នកដំណើរ​បាន​ចំនួន៨៨នាក់ Mitsubishi Regional Jet (MRJ) ដែលជា​យន្តហោះ​ដំបូង​គេ​ដែល​បាន​សាងសង់​នៅ​ប្រទេស​ជប៉ុន​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ បានចាប់ផ្តើម​ការហោះហើ​រ ដើម្បី​ទទួលបាន​ការបញ្ជាក់​សិទ្ធិ​ហោះហើរ​កាលពី​ខែ​មុន នៅ​ទីក្រុង​ម៉ូ​សេ​សឡេក រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​បំពេញតម្រូវការ​ផ្នែក​អាកាសចរណ៍។

យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន Mitsubishi Heavy Industries នេះ​កំពុងធ្វើការ​សាកល្បង​ហោះហើរ​នៅលើ​ផ្ទៃមេឃ ខណៈដែល​គូប្រជែង​របស់​ពួកគេ​កំពុង​លក់​ចេញ​នូវ​ប្រតិបត្តិការ​សម្រាប់​យន្ដហោះ​ដែលមាន​កៅអី​ចំនួន​១៦០ ។

ក្រុមហ៊ុន Boeing គ្រោង​នឹង​ទិញ ៨០ ភាគរយ​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​របស់​ក្រុមហ៊ុន Embraer នៅក្នុង​ការរកស៊ី​រួម​ទុន​គ្នា​មួយ ខណៈដែល​ក្រុមហ៊ុន Bombardier កាលពី​ឆ្នាំមុន​បាន​លក់​ការគ្រប់គ្រង​គម្រោង​យន្តហោះ​ប្រភេទ C Series របស់ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន Airbus និង​កំពុង​ស្វែងរក​ជម្រើស “យុទ្ធសាស្ត្រ” សម្រាប់​ប្រតិបត្តិការ​យន្តហោះ​ក្នុង​តំបន់​របស់ខ្លួន ។

យោងតាម​ក្រុម​ឧស្សាហកម្ម​ផលិត​យន្តហោះ​ជប៉ុន​បានឱ្យដឹងថា ទឹកប្រាក់​ដែល​អាច​ទទួលបាន​គឺមាន​ចំនួន១៣៥ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការលក់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​រហូតដល់​ឆ្នាំ២០៣៧ ជាពិសេស​នៅលើ​ទីផ្សារ​សម្រាប់​យន្ដហោះ​ដែលមាន​កៅអី​តិច ។

ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​យន្តហោះ​ដល់​ក្រុមហ៊ុន Boeing ជា​យូរ​មកហើយ​នោះ ក្រុមហ៊ុន Mitsubishi Heavy កំពុង​អភិវឌ្ឍ​យន្តហោះ MRJ ដើម្បី​ចាកចេញ​ពី​ស្រមោល​អតិថិជន​របស់​ខ្លួន ។

បន្ទាប់ពី​បាន​ចំណាយ​យ៉ាងហោចណាស់ ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ ក្រុមហ៊ុន​កំពុង​ស្វែងរក​ការបញ្ជាក់​ការហោះហើរ​របស់​យន្តហោះ​ខ្លួន និង​ចាប់ផ្តើម​ការដឹកជញ្ជូន​ដើម្បី​បង្កើត​ដៃគូ​ជាមួយ​ក្រុមហ៊ុន ANA Holdings ៕

ប្រភពៈក្រសួងបរិស្ថាន