ពេលនេះខែនេះជារដូវកាលដ៏ពេញនិយមបំផុត សម្រាប់ដំណើរកំសាន្តទៅទីក្រុង ហាណូយ

0
762

ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ជាទីក្រុងមួយដែលមានសំណង់ស្ថាបត្យកម្មវ័យចំណាស់ រាប់​ទ​​ស្សវត្សរ៍​​​មកហើយ មិនតែប៉ុណ្ណោះ​ទីក្រុងមួយនេះ បានរក្សា​នូវឥទ្ធិ​ពល​វប្បធម៌​ជាច្រើន​ពីប្រទេស​ចិន​​ និងបារាំង ជាពិសេស​​ឥទ្ធិពលវប្បធម៌ចំរុះពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។​

ទីក្រុង​ដែលគ្រប់បណ្តាប់ដោយ​សំណង់ស្ថាបត្យកម្មនៃសម័យអណានិគមមួយនេះ ​មានការដាក់លក់​ម្ហូប​អាហារដែលមានក្លិនឱជារស់​ ជាហូរហែរនៅតាមដងផ្លូវក្នុង​ទីក្រុង​ ដែលខុសពីទីក្រុង​ផ្សេងៗ​ទៀត​នៅ​ក្នុងតំបន់​។

តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ Old Quarter ស្ថិត​នៅចំកណ្តាលទីក្រុង​ហាណូយ​ ដែលមានផ្លូវ​តូចៗចង្អៀត​ជាច្រើនសម្រាប់​ សម្រួលដល់ការធ្វើពាណិជ្ជកម្ម។

ទីក្រុងហាណូយមានស្រុកមួយដែលគេហៅថា​ Hoa Keim។ ឈ្មោះស្រុក Hoan Kim នេះក៏ត្រូវបាន​ដាក់ជាឈ្មោះមជ្ឈមណ្ឌលពាណិជ្ជកម្មដែលស្ថិតក្នុងក្រុងហាណូយ ហើយបឹង​ដ៏ធំមួយ​ដែល​លាតសន្ធឹងពីភាគខាងជើង រហូតដល់ភាគខាងត្បូងនៃតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត Old Quarter ក៍យកឈ្មោះស្រុកមួយនេះមកដាក់ផងដែរដែលគេស្គាល់ថា បឹង Hoa Keim ។

ចំណែកឯ ភាគខាងលិចនៃស្រុក Hoa Keim ដោយឆ្លងកាត់ផ្លូវដែក មាន​បូជនីយ​ស្ថាន​ដ៏គួរ​ឲ្យចាប់​អារម្មណ៍​ច្រើនជាងគេ ហើយថែមទាំមានទីធ្លាធំទូលំទូលាយ ដែលនៅទីកន្លែងនោះមានចេតិយ Ba Dinh Square ជាកន្លែងដាក់រូបសំណាករបស់អអតីប្រធានធិបតី លោក ហូ ជីមិញ ដែលលាតសន្ធឹង​រហូត​ដល់ភាគខាងត្បូងនៃសួនច្បារបុរណមួយដែលមានប្រាសាទឈ្មោះថា ប្រាសាទអក្សសិល្បិ៍ (the Temple of Literature) មិនតែប៉ុណ្ណោះស្រុក Hoa Keim ក៍មានបឹង​ដ៏ចាប់​អារម្មណ៍​ធំមួយ​ឈ្មោះ​ថា​ West Lake ស្ថិតនៅភាគខាងជើងនៃទីក្រុងហូជីមិញ ហ៊ុំព័ទ្ធិដោយទីវត្តអារាម និង​ប្រាសាទ​ជាច្រើនផងដែរ។

យ៉ាង​ណាមិញ តំបន់ដែលធ្លាប់សម្បូរទៅដោយកន្លែងទេសចរណ៍មួយនេះ បានក្លាយ​ទៅជា​តំបន់​មួយ​ដែល​គ្រប់ដណ្តប់ដោយលំនៅឋាន និងសណ្ឋាគារប្រណីតៗជាច្រើន។

លើសពីនេះ នៅក្នុងទីក្រុងហាណូយ មិនមានភោជនីយដ្ឋាន តៀមការហ្វេ តៀមស្រា និងឃ្លាំងស្តុក​ទំនិញ​អ្វីនោះទេ ពោលគឺក្នុងទីក្រុងមួយនេះ ពោរពេញទៅហាងទំនើប និងមានកន្លែង​ដាក់​លក់​រថយន្ត​ថ្លៃៗ​ផងដែរ។ រថយន្ត និងម៉ូតូមួយចំនួនមានការដាក់លក់នូវតម្លៃផ្សេងៗគ្នាជាច្រើនប្រភេទ។

ម្យ៉ាងវិញទៀត ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងទីក្រុងដ៏ធំមួយនេះ មានការប្រើប្រាស់ម៉ូតូច្រើន បើទោះបី​ជាមាន​ប្រជាជនតិចតូចប៉ុណ្ណោះដែលធ្វើដំណើរដោយទោចក្រយាន(កង់) ហើយ​ទិដ្ឋភាពទាំងនេះ​បង្ហាញ​ពីការកែលម្អឆ្ងាយច្រើនជាងមុននៃទីក្រុងហាណូយ យ៉ាងណាក៏ដោយ ទីក្រុងដែល​សម្បូរ​ទៅ​ដោយ​រចនាបថសំណង់ស្ថាបត្យកម្មបុរាណនេះ នៅតែរក្សាសម្រស់នៃភាពទាក់ទាញដូចមុនដដែល។

អ្វីដែលកាន់តែពិសេសទៀតនោះ ទីក្រុងហាណូយផ្តល់ភាពងាយ​ស្រួល​សម្រាប់​មធ្យោ​បាយ​ធ្វើដំណើរ​កំសាន្តទៅកាន់ឆ្នេរ Ha Long Bay ឆ្នេរ Sa Pa និង​តំបន់ភ្នំជាច្រើនទៀតនៅភាគខាងជើង ដែលលោក​អ្នកទស្សនាទេសភាព និងទិដ្ឋភាពពីវិតអ្នករស់ជនបទក្នុងប្រទេសវៀតណាមផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ អាចជូនដំណើរ​អ្នកទស្ស​ដោយមិនបាច់ព្រួយបារម្ភ ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ទីក្រុងហាណូយ ព្រោះ​ថា​ក្រុមហ៊ុន​ក្នុងស្រុកដ៏ធំមួយនេះហោះហើរគ្រប់ក្រុងទាំាងអស់នៅក្នុងប្រទេសវៀតណាម ហើយក៏​មាន​ជើង​ហោះហើយជាអន្តរជាតិផងដែរទៅកាន់ទីក្រុងមួយចំនួនដូចជាទីក្រុង សៀមរាម នៃប្រទេស​កម្ពុជា​ កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសភូមាផងដែរ៕