ឥណ្ឌាបំបែកឯកត្តកម្មពិភពលោក ដាំដើមឈើ ៦៦លានដើមតែត្រឹម ១២ម៉ោង

0
808
Indian world record 66 million trees in 12 hours
Indian world record 66 million trees in 12 hours

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយស្ថិរភាព គីកត្តាបរិស្ថានធម្មជាតិជារឿងដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់ភាវៈរស់។ រដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា បានបង្កើតនូវយុទ្ធនាការប្រជាជាតិដ៏ធំមហិមាដែលមាន អ្នកស្ម័គ្រចិត្ត ១លានប្រាំសែននាក់ ក្នុងការដាំកូនឈើចំនួន៦៦លានដើមក្នុងរយៈពេល១២ម៉ោង ។កូនរុក្ខជាតិត្រូវបានដាំនៅតាមបណ្ដោយនៃទន្លេ Narmadaនៅថ្ងៃទី ០៣កុម្ភៈ ។ នេះបើតាមគេហទំព័របរិស្ថាន Ecowatch នៃប្រទេសឥណ្ឌា។

រដ្ឋមន្រ្ដីប្រចាំរដ្ឋ Madhya Pradesh​ លោក ហ្ស៊ីរ៉ៃ ស៊ីនជូហាន់ បានបង្ហាញនូវមោទនភាពនៃជោគជ័យនេះថា រូបលោកមានអំណរជាខ្លាំងដែលប្រជាពលរដ្ឋរបស់រដ្ឋខ្លួនសកម្មក្នុងការធ្វើបានយ៉ាងជោគជ័យ ។ លោកបញ្ជាក់ទៀតថា លោកសូមថ្លែងអំណរគុណផងដែរ ចំពោះសកម្មភាពស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋខ្លួន ហើយប្រការនេះ គឺពិតជាជួយក្នុងការធ្វើឱ្យបម្រែបម្រួលទៅរកប្រក្រតីភាពនៃ អាកាសធាតុ និង ជាវិធានជាក់ច្បាស់ក្នុងការសង្គ្រោះបរិស្ថាន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន  កម្មវត្ថុធំបំផុតនៃការបង្កើតព្រឹត្តិការណ៍ដាំដុះនេះ គឺសំដៅលើកកម្ពស់ការយល់ដឹងរបស់ជាតិឥណ្ឌាហើយក៏ជាផែនការសកម្មភាពជាតិ ធ្វើឱ្យឥណ្ឌាបៃតងសារជាថ្មី ដែលអង់គ្លេសប្រែថា Make india green again. ។ក្នុងកិច្ចប្រជុំពិភាក្សា Paris Climateឥណ្ឌា បាន សន្យាថានឹងធ្វើឱ្យមាននូវកំណើនព្រៃឈើលើផ្ទៃដី៩៥លានហិចតា ក្នុងឆ្នាំ២០៣០ឱ្យខានតែបាន ដោយចំណាយទឹកប្រាក់៦ពាន់លានដុល្លារជាង។

មជ្ឈដ្ឋានអន្ដរជាតិសង្កេតឃើញថា ប្រទេសឥណ្ឌាលេចធ្លោផងដែរក្នុងការគិតគូរលើបញ្ហាបរិស្ថាន ដូចដែលប្រទេសនេះធ្លាប់បំបែកឯកត្តកម្មរបៀបនេះម្ដងរួចមកហើយ ក៏ទទួលបានជោគជ័យលើវិស័យបរិស្ថាននេះម្យ៉ាងនៅរដ្ឋ Uttar Pradesh  កាលពីឆ្នាំ២០១៦ ដែលមានអ្នកចូលរួមកាលណោះចំនួន ៨សែននាក់ និង បានដាំដើមឈើចំនួន ៥០លានដើមក្នុងរយៈពេលមួយថ្ងៃ។

មិនតែប៉ុណ្ណោះសកម្មភាពនេះនឹងក្លាយជាគម្រូសម្រាប់ការអភិវឌ្ឍ និង ថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃរដ្ឋដទៃនៃប្រទេសឥណ្ដា និង ប្រទេសដទៃក្នុងសកលលោកផងដែរ៕