នាពេល​ដ៏ខ្លី​ខាង​មុខ!​ អ្នកខេត្តក្រចេះ ទៅលេងសៀមរាបលែងឆ្ងាយដូចមុនហើយ

0
786
រូបភាពដោយ៖ Sabay

ខេត្តក្រចេះ ៖ ​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​នឹង​ទទួល​បាន​ស្ពាន​ឆ្លង​ទន្លេ​ថ្មីមួយ​នៅក្នុងក្រុងនាពេល​ដ៏ខ្លី​ខាង​មុខ។​ ស្ពាន​នេះអាច​នឹងជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ពីខេត្តក្រចេះ​ ​ទៅ​ខេត្តកំពង់ធំ​ ​បានលឿន​ជាងមុន​ ពោល​គឺ​មាន​ចម្ងាយត្រឹមតែ​ ១២៩គីឡូ​ម៉ែត្រ​តែប៉ុណ្ណោះ ​ដោយ​មិនចាំ​បាច់ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​ដូចសព្វ​ថ្ងៃនេះ​ទេ​។ កាន់តែពិសេសនោះ ​ប្រជាពលរដ្ឋ​ខេត្តទៅលេងខេត្តសៀមរាប ក៏មិនចំណាយពេលយូរដូចមុននោះដែរ។

ការ​ប្រកាស​នេះ​ ជា​ការ​លើក​ឡើងរបស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​សាកល​វិទ្យាល័យ​ក្រចេះ នៅក្នុង​ខេត្ត​ក្រចេះ​ នាព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨។ ការដ្ឋានសាងសង់​ អាច​នឹងចាប់​ផ្ដើមក្នុង​ឆ្នាំ២០១៩ ៕​