ឆ្មាព្រៃរបស់ទ្វីបអាមេរិកខាងត្បូងបាត់ជម្រកសឹងតែទាំងស្រុងឈានផុតពូជ

0
792

អាមេរិក៖ ឆ្មាព្រៃ (güiña wildcat) របស់ប្រទេសឈីលីកំពុងបាត់បង់​ជម្រកធម្មជាតិ​យ៉ាងខ្លាំង​បំផុត​ ខណៈ​ដែលព្រៃត្រូវបានកាប់ដើម្បីធ្វើជាដីកសិកម្ម។

ជាមួយនឹងចំនួនដែលធ្លាក់ចុះគួរឱ្យកត់សម្គាល់នេះ វាត្រូវដាក់បញ្ចូលក្នុង​បញ្ជីសត្វ​ដែលងាយ​រង​គ្រោះ​​ឈានទៅផុតពូជ។ យ៉ាងណាក៏ដោយ ការសិក្សាថ្មីមួយបានបង្ហាញថា ឆ្មាដែលមានរាងតូចជាងឆ្មាស្រុកនេះ អាច​រស់​នៅ​ក្នុង​តំបន់កសិកម្មរបស់ប្រជាជនបាន ប៉ុន្តែគ្មានការសិក្សា​ណាមួយ​ហ៊ាន​បញ្ជាក់​ពីភាព​សម្បូរ​បែប​លើ​ចំណី​អាហារនោះទេ។ 

ឆ្មាព្រៃរបស់ឈីលីនេះ មានរាងតូចជាងឆ្មាស្រុករហូតដល់ពាក់កណ្តាល ហើយវារស់​នៅក្នុងតំ​បន់​ព្រៃរង​ទឹកភ្លៀង ដែលនៅម្តុំភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឈីលី និងតំបន់មួយ​ចំនួន​របស់​អាហ្សង់ទីន។

បច្ចុប្បន្ន ឆ្មាឈីលីនេះ មានត្រឹមតែ១ម៉ឺនក្បាលតែប៉ុណ្ណោះនៅលើពិភពលោក។ តាមរបាយ​ការណ៍​ជាក់​លាក់​មួយ ក្នុងរយៈពេល២៥ចុងក្រោយនេះ ព្រៃរងទឹកភ្លៀង ២/៣ឬ ៧៥% របស់​ឈីលី​ត្រូវ​បាន​កាប់​បំផ្លាញ និងកាប់វាទទីសម្រាប់ដីកសិកម្ម៕

 ប្រភព៖ http://www.bbc.com/news/science-environment-42738079