រមណីយដ្ឋាន ផ្ទះបៃតង (Green House) ជាកន្លែងលំហែកាយថ្ងៃឈប់សម្រាកដែលទើបបង្កើតថ្មីមួយនៅខេត្តកំពត។ ផ្ទះបៃតង មានបឹងកាឡូសម្រាប់ស្នាក់នៅ មានផាសុកភាព និងទេសភាពបែបធម្មជាតិ។ នៅបន្ទប់នីមួយៗ មានគ្រែ០២ មុង និងបន្ទប់ទឹកមួយ អាចស្នាក់ជាគ្រួសារ និងមិត្តភក្តិ។
ភ្ញៀវទេសចរអាចទៅសម្រាកកាយបន្ធូរអារម្មណ៍ ដើរទស្សនាការដាំដុះចំការម្រេចតាមបែបប្រពៃណី។ ជាងនេះទៀត ភ្ញៀវអាចទទួលទានអាហារបន្លែស្រស់ៗធម្មជាតិបេះពីចំការផ្ទាល់ និងកម្សាន្តជាមួយសកម្មភាពជាច្រើនទៀត ដូចជា ជិះទូកកាយ៉ាក ជិះកង់ និងធ្វើដំណើរកម្សាន្តតាមទូកជាដើម។ រមណីយដ្ឋាននេះស្ថិតនៅផ្លូវទឹកឈូ ឃុំឧត្តុង្គខ្មែរ ស្រុកទឹកឈូ ខេត្តកំពត៕