ដំណឹងល្អ! នៅ​ដើម​ខែ​ឧសភាបងប្អូនអាចជិះរថភ្លើងពីបាត់ដំបង ទៅប៉ោយប៉ែតបានហើយ

0
715
រូបភាព៖ ក្រសួងសាធារណការ

នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ស្ថាយនីយ​ប៉ោយប៉ែត-បាត់ដំបង និង​បាត់ដំបង-ប៉ោយ​ បាន​ហើយ​។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ផ្លូវការ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ទន្ទឹម​នឹង​នោះ​ដែរ ដើម្បី​រក្សា​សុវត្ថិភាព ក្រសួង​បាន​សំណូម​ពរ​​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តាម​ដង​ផ្លូវ​ដែក ពី​ស្ថានីយ​ប៉ោយប៉ែត-បាត់ដំបង ចូលរួម​សហការ ដោយ​ត្រូវ​គោរព​ច្បាប់​អាទិភាព​ចរាចរ​ខ្សែ​រថភ្លើង​គ្រប់​ពេល។

ក្នុង​នោះ​ក្រសួង​បាន​ចេញ​គោលការណ៍​សំខាន់​ៗ​ដូច​ខាង​ក្រោម​នេះ៖

  • ដាក់​របស់​របរ​ផ្សេងៗ ត្រូវ​មាន​ចម្ងាយ ៣,៥ ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ឡើង​ទៅ
  • ហាម​លែង​សត្វ​ពាហនៈ ឬ​យក​ទៅ​ចង​នៅ​ក្បែរ​រថភ្លើង
  • ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច នៅ​ពេល​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លង​កាត់
  • ត្រូវ​ប្រុង​ប្រយ័ត្ន​កុមារ​តូចៗ ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់
  • ហាម​ធ្វើ​ផ្លូវ​ឆ្លង​កាត់​ទៅ​លំនៅឋាន ឬ​ទៅ​ដីស្រែ​ចម្ការ​ជា​លក្ខណៈ​ឯកជន
  • ហាម​ចោល​សំរាម ឬ​របស់​របរ​ផ្សេងៗ​ចូល​ក្នុង​ប្រឡាយ​បង្ហូរ​ទឹក ដែល​អម​សង​ខាង​ផ្លូវ​រថភ្លើង
  • ការ​តខ្សែ​ភ្លើង​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ត្រូវ​មាន​កម្ពស់​ទាប​បំផុត ៧​ម៉ែត្រ ពី​ខ្នង​ដែក​រ៉ៃ៕ ​