សត្វត្រយ៉ងយក្សត្រូវបានប្រជាជនខ្មែរស្គាល់ថាជាសត្វតំណាងឱ្យជាតិ និងតំណាងឱ្យភាពជោគជ័យនៃការការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃទាំងជីវសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទៅ។
នៅលើពិភពលោក សត្វត្រយ៉ងយក្ស ពេញវ័យមានត្រឹមតែ ១៩៤ក្បាលប៉ុណ្ណោះ ហើយ ៩៩ ភាគរយមានវត្តមាននៅកម្ពុជា។ ដូចនេះអ្នកអភិរក្សបរិស្ថាន បានអោយដឹងថា ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាសហគមន៍ ពិតជាចាំបាច់ក្នុងការធានាដល់ការរស់នៅរបស់សត្វព្រៃនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា៖ “ពិតហើយ យើងនិយាយថាយើងអភិរក្សសត្វត្រយ៉ង ប៉ុន្តែយើងមិនមែនរក្សាត្រឹមតែសត្វត្រយ៉ងប៉ុណ្ណោះទេ យើងអភិរក្សព្រៃទាំងអស់ និងសត្វទាំងអស់ដែលនៅក្នុងទីនោះ៕
វីដេអូដោយ : ក្រសួងបរិស្ថាន
សត្វត្រយ៉ងយក្សតំណាងឱ្យជាតិ និងតំណាងឱ្យភាពជោគជ័យនៃការការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃទាំងជីវសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទៅ។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖ “ពិតហើយ យើងនិយាយថាយើងអភិរក្សសត្វត្រយ៉ង ប៉ុន្តែយើងមិនមែនរក្សាត្រឹមតែសត្វត្រយ៉ងប៉ុណ្ណោះទេ យើងអភិរក្សព្រៃទាំងអស់ និងសត្វទាំងអស់ដែលនៅក្នុងទីនោះ។
Posted by Ministry of Environment on Saturday, 3 March 2018