ពីពាក់កណ្ដាលឆ្នាំមុនមកដល់បច្ចុប្បន្នមន្រ្ដីឧទ្យានុរក្សរកឃើញសត្វព្រៃកម្រច្រើនប្រភេទក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

0
186

ពោធិសាត់៖ នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន​ ៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់។

កាសិក្សាជ្រាវបានទទួលលទ្ធផលសំខាន់ៗដូចជា ថតបាន ដំរីព្រៃ ខ្ទីង​ ឈ្លុសស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។ មានសត្វជាច្រើនទៀតដែលមិនទាន់ថតហើយ ក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។

ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះនិងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូលនិងតំបន់អភិរក្ស៕