រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងខេត្ត​ពោធិ៍សាត់​

0
839

ខេត្ត​ពោធិ៍សាត់​៖ អស្ចារ្យណាស់ប្រិយមិត្ត ក្រុម​សិក្សា​ស្រាវជ្រាវ​ឧទ្យា​នុរក្ស​​បាន​ទៅកាន់​កន្លែង​គំនូរ​ប្រវត្តិសាស្ត្រ​របស់មនុស្ស​មានអាយុកាល​ជាង៣០០០ឆ្នាំ​នៅចំណុច​ក្រសាំង-កាណម​ តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ស្ថិត​នៅឃុំរកាត​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​​ ដែលជាតំបន់មួយគ្មានប្រជាជនទៅដល់ថែមទៀតផង។

ហើយថ្មីៗនេះ ​មន្ត្រី​ឧទ្យានុរក្ស​បានចុះដល់​ទីតាំង​​ដើម្បី​ពិនិត្យ​ ​ទីតាំង​នោះ​​​មិនមាន​ប្រជាជនណា​បានមកដល់​កន្លែងនេះ​នៅឡើយ​ទេព្រោះទីតាំង​ស្ថិតក្នុងព្រៃ​ស្រោងឆ្ងាយ​ពីភូមិ ផ្លូវ​លំបាក​ខ្លាំង​។

បើយោងតាម​ការបញ្ជាក់​របស់លោក​ប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បះ​ខេត្តបាន​បញ្ជាក់ថា​ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួងវប្បធម៌​ និងវិចិត្រ​សិល្បះបាន​ទៅសិក្សាទីតាំង​នេះដោយបញ្ជាក់​ថាគំនូរនេះមានអាយុកា​លប្រហែល​ជាង៣០០០​ឆ្នាំមកហើយ​ និងបន្ត​ស្រាវជ្រាវ​តាមលក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត៕