បីភាគីរួមគ្នាការពារព្រៃឈើក្នុងតំបន់ព្រៃឡង់

0
1067

ភ្នំពេញ៖ ក្រសួងបរិស្ថាន សង្គមស៊ីវិល និងវិស័យឯកជនបានចុះហត្ថលេខាត្រីភាគី លើកិច្ចព្រម ព្រៀង គម្រោងការអភិរក្ស ព្រៃឈើតំបន់ព្រៃឡង់ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណង រួមគ្នាការពារ និងអភិរក្សព្រៃឈើតំបន់ព្រៃឡង់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព នៃពិធីចុះហត្ថលេខារួមគ្នារវាងអគ្គនាយកដ្ឋាន រដ្ឋបាល ការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ(CI) និងក្រុមហ៊ុន MITSUI Co.,LTD របស់ប្រទេសជប៉ុននៅរសៀល ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅថ្ងៃនេះ អ្វីដែល បានខិតខំប្រឹងប្រែងធ្វើអស់រយះពេល៨ឆ្នាំមកហើយ បានលេចចេញ ជាផ្លែផ្កា។

គោលបំណងនៃកិច្ចសហប្រតិបត្តិនេះគឺរួមគ្នា ថែរក្សាការពារធនធានព្រៃឈើ និង អភិរក្សធនធាន ធម្ម ជាតិ និងគុណភាពបរិស្ថានយូរអង្វែង ជាពិសេសកិច្ចព្រមព្រៀងនេះ បានរួមចំណែក ក្នុងការ ពង្រឹង ការអនុវត្តច្បាប់ ការអភិវឌ្ឍន៍សហគមន៍ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់បានគង់វង្សផងដែរ។

ជាមួយគ្នានេះឯកឧត្តម បានថ្លែងអំណរគុណដល់ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ ព័ន្ធ ទាំង អស់ ដែល បាន រួមសហការ និងគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែង ក្នុងការបំពេញ ភារកិច្ច ស្នូល របស់ ក្រសួង បរិស្ថាន ក្នុងបុព្វ ហេតុគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការ រស់ នៅ ដោយ ចីរ ភាព ហើយគុណតម្លៃដ៏មហាសាលនៃបរិស្ថានយើង មិនមែនសម្រាប់ តែកម្ពុជា ប៉ុន្តែ សម្រាប់ មនុស្ស ជាតិ ទាំងអស់លើសកលលោក។

តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមាន ផ្ទៃដីព្រៃឡង់ សរុប ៤៣១.៦៨៣ ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន ១២០.០០០ហិកតា ត្រូវបានដាក់ ក្នុងគម្រោង អភិរក្សនេះក្នុងជំហានទី១ និងជំហានទី២គ្របដណ្តប់តំបន់ព្រៃឡង់ទាំងមូល។

សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការ ឆ្លើយតប ទៅនឹងកម្មវិធី របស់ រាជ រដ្ឋា ភិបាល ដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ថ្ងៃទី២២ ខែសីហា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងបាន ដឹក នាំកិច្ច ប្រជុំ ក្នុងគោលបំណងជាយុទ្ឋសាស្រ្ត និង ចក្ខុវិស័យ ធ្វើយ៉ាង ណាឱ្យ ភាគីពាក់ ព័ន្ធ ទាំង អស់ រួមគ្នា គាំពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។

ដោយឡែកក្នុងក្របខណ្ឌអន្តរជាតិវិញ សកម្មភាពនេះជាទំនួលខុសត្រូវ ក្នុងការឆ្លើយ តប ទៅនឹង ការ ប្រែ ប្រួល អាកាសធាតុ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ក្នុងនា ម កម្ពុជា ជាសមាជិកនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ៕