របរលក់នំបញ្ចុកខ្មែរហាក់ធ្លាក់កូដ ខណៈចំណីបរទេសវាយលុកទីផ្សារខ្លាំង

0
1925

ភ្នំពេញៈ នំបញ្ចុក ជាប្រភេទអាហារបែបបុរាណខ្មែរ មានដើមកំណើតតាំងពីបុរាណកាលមក ដែល ពល រដ្ឋខ្មែរតែងនិយមទទួលទានជាប្រចាំ ជាពិសេសក្នុងកម្មវិធីសំខាន់ផ្សេងៗ ដូចជាកម្ម វិធីឡើង ផ្ទះ ជប់លៀងជាដើម ត្រូវបានគេប្រើសម្រាប់ទទួលភ្ញៀវ។

តែបច្ចុប្បន្ននេះ នំបញ្ចុកខ្មែរ ហាក់ធ្លាក់កូដខ្លាំង ពីស្រទាប់យុវជនខ្មែរ ដោយ សារ ពួក គេងាក មក ចាប់ អារម្មណ៍ ខ្លាំងនូវអាហារបរទេស ដូចជាPizza, Apple dunat និងកាហ្វេ Amazon ជាដើម។

នំបញ្ចុកខ្មែរមានរស់ជាតិឆ្ងាញ់ មិនចាញ់អាហារបរទេសប៉ុន្មាននោះទេ ហើយពលរដ្ឋ ខ្មែរ ដែល មាន វ័យ ចំណាស់ ហាក់មានទំនោរចង់ញុំានំបញ្ចុកជាង Pizza ឬអាហារបរទេសផ្សេងទៀត។ ព្រោះវា អាច ជាទម្លាប់ និងចង់ថែរក្សាប្រពៃណីតាមរយៈគាំទ្រអាហារខ្មែរបុរាណ។

នំបញ្ចុកខ្មែរយើង បង្កើតឡើងពីម្ស៉ៅអង្ករ និងទឹកសម្លរបែបខ្មែរ រួមផ្សំជាមួយរប៉ោយជាបន្លែស្រស់ៗ បង្កើតចេញជារស់ជាតិឆ្ងាញ់បែបខ្មែរ ហូបហើយតែងជាប់មាត់ ចង់ញុំាម្តងទៀត។

ចំណែកយុវជនសម័យថ្មីវិញ ហាក់ដើរលឿនទាន់សម័យ ស្រវ៉ាចាប់វប្បធម៌បរទេសជ្រុល លែងសូវ ស្គាល់ អ្វីជារបស់ខ្មែរខ្លួនឯង ជាពិសេសភាពពេញនិយមអាហារបរទេស ចង់ភ្លេច អាហារ ខ្មែរ បុរាណ ទៅ ហើយ។ វិស័យម្ហូបអាហារបរទេស សម្រុកបើកបន្តកន្ទុយគ្នានៅកម្ពុជា ដើម្បីបំពេញ សេចក្តី ត្រូវ ការ របស់ពល រដ្ឋ ខ្មែរសម័យថ្មី។

ជាក់ស្តែងទំនោរនៃការណាត់ជួប ឬមានកម្មវិធីផ្សេង ពួកគេហាក់ ជួប ជុំក្នុង ហាង ទំនើបៗ របស់ បរទេស ដើម្បីពិភាក្សាការងារ ឬមានកម្មវិធីសប្បាយ មិនសូវ ឲ្យតម្លៃ នូវហា ង ខ្មែរ មួយ ចំនួន ដែល ខិត ខំធ្វើ ឡើង ដើម្បីបំពេញសេចក្តីត្រូវការ និងបន្តថែរក្សាប្រពៃណីខ្មែរឲ្យបន្តរស់រានមានជីវិតនោះទេ។

ជាការពិត ការបណ្តាក់ទុនវិនិយោគរបស់បរទេសមកក្នុងស្រុកស្ទើរគ្រប់វិស័យជាសញ្ញាល្អ សម្រាប់ ខ្មែរ តែយើងក៏មិនអាចបំភ្លេចអ្វីជាអត្តសញ្ញាជាតិខ្លួនជ្រុលពេកដែរ។ ជាពិសេសយុវជនខ្មែរ មិន គួរ បណ្តោយ ខ្លួនតាមបែបវប្បធម៌បរទេសជ្រុលពេក ភ្លេចដើមកំណើតខ្លួននោះដែរ។

តាមការសង្កេតយុវជននៅក្រុងភ្នំពេញ ហាក់ស្គាល់ហាង Pizza, Amazon ជាងស្គាល់ហាងនំបញ្ចុក និងអាហារខ្មែរផ្សេងទៀត។ ជាពិសេសតាមហាងបរទេសទាំងនោះ ពេលណា មាន កម្មវិធី ពិសេស ផ្សេងៗ តែងទាក់ទាញការចាប់អារម្មណ៍ពីស្រទាប់យុវជនខ្មែរច្រើន។

ជារួមយើងមានសិទ្ធិហូបម្ហូបអាហារណាក៏បានដែរ តែកុំពេញនិយមជ្រុលរហូតមិនដឹងថាខ្លួនឯង មាន អ្វី ជា របស់ខ្លួនភ្លេចអស់ ស្គាល់តែរបស់បរទេស មិនមែនជាសញ្ញាល្អសម្រាប់ខ្មែរដែលមានវប្បធម៌រុងរឿងតាំងពីបុរាណកាលនោះទេ ស្រប តាម ពាក្យ មួយ ឃ្លា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ប៉ុណ្ណារាយ ជាតិ ថ្កើនថ្កាន»៕

 

ប្រភព៖ Business Cambodia អត្ថបទដោយ៖ ម៉ន វុទ្ធា